នាង គន្ធា ដែលធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក ព្រោះបទ “ម៉ែ” បានធ្វើឱ្យមហាជនស្រងាកចិត្ត ដោយសារ…

6 Videos


បេក្ខនារីដែលទាក់ទាញអារម្មណ៍គណៈកម្មការទាំងបួន ព្រមទាំងមហាជនឱ្យអួលណែនដើមករហូតទប់ទឹកភ្នែកមិនបានតាមរយៈការបកស្រាយចម្រៀងបទ ” ម៉ែ ” កាលពីវគ្គ Judge Audition នាង គន្ធា នោះ ពេលនេះនាងបានធ្លាក់ចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 2 ហើយ កាលពីយប់មិញ ក្នុងវគ្គ Theater Round ជុំទី 1 ។

នាង គន្ធា ដែលធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក ព្រោះបទ “ម៉ែ” បានធ្វើឱ្យមហាជនស្រងាកចិត្ត ដោយសារ…

បេក្ខនារី នាង គន្ធា ដែលបងប្រុស នាង ប្រាក់សុគន្ធ បានដឹកដៃមកប្រឡងទាំងពីរនាក់បងប្អូន ត្រូវបានជម្រុះចេញពីកម្មវិធីហើយ ត្រឹមវគ្គ Theater Round ជុំទី 1 ដោយសារបេក្ខនារីរូបនេះធ្វើមិនបានល្អឡើយក្នុងវគ្គនេះ ពោលគឺច្រៀងដោយគ្មានទំនុកចិត្ត និង ភ្លេចប៉ារ៉ូលច្រៀង ដែលធ្វើគណៈកម្មការពិបាកនឹងស្រោចស្រង់ ។ ការធ្លាក់ចេញពីកម្មវិធីរបស់ក្មេងស្រីវ័យ 16 ឆ្នាំ នាង គន្ធា បានធ្វឱ្យគណៈកម្មការទាំងបួនពោលពាក្យសោកស្តាយយ៉ាងខ្លាំង ព្រោះតែសមត្ថភាពសំឡេងរបស់នាងកាលពីវគ្គកន្លងមកបានចាក់ដោតដល់អារម្មណ៍ បេះដូងរបស់ពួកគេខ្លាំង ។

នាង គន្ធា ដែលធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក ព្រោះបទ “ម៉ែ” បានធ្វើឱ្យមហាជនស្រងាកចិត្ត ដោយសារ…

ជាមួយគ្នានេះដែរ សូម្បីតែមហាជនក៏ស្រងាកចិត្តនឹងការជ្រុះចេញពីកម្មវិធីរបស់បេក្ខនារីរូបនេះដែរ ដោយពួកគេបានលើកឡើងថា នាង គន្ធា មិនគួរបណ្តោយឱ្យឱកាសបែបនេះរួចផុតពីដៃសោះឡើយ ។ ទោះបីយ៉ាងណា ពេលនេះនាងបានធ្លាក់ចេញពីកម្មវិធីទៅហើយ ដោយបន្សល់ទុកតែបងប្រុស នាង ប្រាក់សុគន្ធ ជាប់ទៅវគ្គបន្តតែម្នាក់ឯង រីឯគណៈកម្មការ និង មហាជនវិញបានត្រឹមតែសោកស្តាយសមត្ថភាពសំឡេងរបស់នាងប៉ុណ្ណោះ ៕ សាកល

នាង គន្ធា ដែលធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក ព្រោះបទ “ម៉ែ” បានធ្វើឱ្យមហាជនស្រងាកចិត្ត ដោយសារ…នាង គន្ធា ដែលធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក ព្រោះបទ “ម៉ែ” បានធ្វើឱ្យមហាជនស្រងាកចិត្ត ដោយសារ…នាង គន្ធា ដែលធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក ព្រោះបទ “ម៉ែ” បានធ្វើឱ្យមហាជនស្រងាកចិត្ត ដោយសារ…នាង គន្ធា ដែលធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក ព្រោះបទ “ម៉ែ” បានធ្វើឱ្យមហាជនស្រងាកចិត្ត ដោយសារ…នាង គន្ធា ដែលធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក ព្រោះបទ “ម៉ែ” បានធ្វើឱ្យមហាជនស្រងាកចិត្ត ដោយសារ…