ស្រីស្អាត សាត រស្មី រំពឹងកេរ្ត៍ឈ្មោះងើបឡើងវិញ ក្រោយពីរឿង «ត្រកូលអ្នកប្រដាល់»ដាក់បញ្ចាំង!

6 Videos


ក្រោយពីផ្ទុះរឿងអាស្រូវ ជាមួយអតីតស្វាមីលោក ជៀស ស្រួច ប្រជាប្រិយភាពរបស់ ស្រីស្អាត សាច់សខ្ចី សាត រស្មី ហាក់លេចធ្លោនិងធ្វើអោយមហាជនស្គាល់នាង កាន់តែច្រើនជាងមុន ។ សាត រស្មី បង្ហាញសកម្មភាពសិល្បៈថ្មីៗជាច្រើន ។

ស្រីស្អាត សាត រស្មី រំពឹងកេរ្ត៍ឈ្មោះងើបឡើងវិញ ក្រោយពីរឿង «ត្រកូលអ្នកប្រដាល់»ដាក់បញ្ចាំង!

នាងរំពឹងថា កេរ្ត៍ឈ្មោះរបស់នាងនិងហក់ឡើងវិញ ក្រោយពីរឿង «ត្រកូលអ្នកប្រដាល់»ត្រូវបានចាក់បញ្ចាំង។បន្ទាប់ពីបាត់មុខមួយរយៈ សាត រស្មី បានហក់ចូលក្នុងវិស័យសម្តែងជាថ្មីម្តងទៀត។នាងបាន ចូលរួមថតបញ្ចប់រឿង«ត្រកូលអ្នកប្រដាល់» របស់ផលិតកម្មអិលឌី ដែលមានរូបនាងជាតួឯកស្រី រួមជាមួយនាយគ្រឿនជាតួប្រុស។នេះជាលើកដំបូងហើយ ដែលស្រីស្អាតសាច់សខ្ចី រូបនេះ បានគ្រងតំណែងជាតួស្រី ។

ស្រីស្អាត សាត រស្មី រំពឹងកេរ្ត៍ឈ្មោះងើបឡើងវិញ ក្រោយពីរឿង «ត្រកូលអ្នកប្រដាល់»ដាក់បញ្ចាំង!

ក្រៅពីនេះ សាត រស្មី ក៏បានលេចមុខនៅក្នុងរឿងកំប្លែង ខ្លីៗជាច្រើនផងដែរ។ជាមួយរូបសម្រស់ស្រស់ស្អាត រួមនឹងការតុបតែងខ្លួនបែបសិចស៊ីផងនោះ គេជឿថា សាត រស្មី និងមានឈ្មោះបោះសម្លេងឡើងវិញ ជាពិសេសក្រោយពីរឿងរបស់នាងត្រូវបានចាក់បញ្ចាំង ។

ស្រីស្អាត សាត រស្មី រំពឹងកេរ្ត៍ឈ្មោះងើបឡើងវិញ ក្រោយពីរឿង «ត្រកូលអ្នកប្រដាល់»ដាក់បញ្ចាំង!

គួរបញ្ជាក់ផងដែរថា សាត រស្មី បានធ្វើអោយមហាជនមានការចាប់អារម្មណ៍ ក្រោយពីរឿងរ៉ាវរវាង នាងនិង អតីតស្វាមី លោក ជៀស ស្រួច ត្រូវបានលាតត្រដាង។ប៉ុន្តែយ៉ាងណា សាត រស្មី ហាក់មិនខ្វាយ ខ្វល់ ដោយសារនាងទទួលបានការលើកទឹកចិត្តនិងក្តីស្រលាញ់ពីសំណាក់គូស្នេហ៍របស់នាង ដែលមានវ័យ ដំណាលៗគ្នា ៕ ចេនី

ស្រីស្អាត សាត រស្មី រំពឹងកេរ្ត៍ឈ្មោះងើបឡើងវិញ ក្រោយពីរឿង «ត្រកូលអ្នកប្រដាល់»ដាក់បញ្ចាំង!ស្រីស្អាត សាត រស្មី រំពឹងកេរ្ត៍ឈ្មោះងើបឡើងវិញ ក្រោយពីរឿង «ត្រកូលអ្នកប្រដាល់»ដាក់បញ្ចាំង!ស្រីស្អាត សាត រស្មី រំពឹងកេរ្ត៍ឈ្មោះងើបឡើងវិញ ក្រោយពីរឿង «ត្រកូលអ្នកប្រដាល់»ដាក់បញ្ចាំង!