កម្រងរូបភាពតារាល្បីៗចូលរួមសម្ពោធរឿង «ទេសចរណ៍ឋាននរក » !

6 Videos


រឿង «ទេសចរណ៍ឋាននរក» បានដាក់សម្ពោធឲ្យបញ្ចាំងជាផ្លូវការកាលពីល្ងាចថ្ងៃទី ២៨ ខែកញ្ញា នេះ នៅរោងភាពយន្ត Legend ក្នុងផ្សារទំនើប TK ទួលគោក ។ ក្រៅពីវត្តមានម្ចាស់ផលិតកម្មនិងអ្នកដឹកនាំរឿងព្រមទាំងតួអង្គសម្តែងនៅក្នុងរឿងនេះ ក៏មានវត្តមានតារាល្បីៗជាច្រើនប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសចូលរួមផងដែរ ។

កម្រងរូបភាពតារាល្បីៗចូលរួមសម្ពោធរឿង «ទេសចរណ៍ឋាននរក » !

តារាដែលបានចូលរួមក្នុងពិធីសម្ពោធរឿងនេះ រួមមាន ឈិត សុវណ្ណបញ្ញា , សួស វីហ្សា , ឱក សុគន្ធកញ្ញា , ទេព បូព្រឹក្ស , វីឌីណែត , រ៉ូឡា លោក ហ្សូណូ , ណុប បាយ៉ារិទ្ធ , ឆន សុវណ្ណារាជ , ចន អេឡិចហ្សូរ៉ា និងតារាល្បីៗមួយចំនួនទៀត ។ ឈិត សុវណ្ណបញ្ញា និង លោក ចន អេឡិចហ្សូរ៉ា គឺជាតួឯកប្រុសស្រីនៅក្នុងរឿង «ទេសចរណ៍ឋាននរក » នេះ។ថ្វីត្បិតតែជាលើកដំបូងសម្រាប់អ្នកទាំងពីរ ដែលបានចាប់ដៃគ្នាសម្តែង ប៉ុន្តែអ្នកទាំងពីរសម្តែងស៊ីសង្វាក់គ្នាបានយ៉ាងល្អ ។

កម្រងរូបភាពតារាល្បីៗចូលរួមសម្ពោធរឿង «ទេសចរណ៍ឋាននរក » !

ឈិត សុវណ្ណបញ្ញា បានឲ្យដឹងថា នាងពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានចូលរួមសម្តែងនៅក្នុងរឿង «ទេសចរណ៍ឋាននរក » សម្រាប់នាងបានរំពឹងទុកថា រឿងនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ។ លោក លី វៀត ចាងហ្វាងផលិតកម្ម វីស៊ីន ភីកឈ័រ បានឲ្យដឹងថា រឿង«ទេសចរណ៍ឋាននរក » គឺជាស្នាដៃទី១របស់លោក គឺចំណាយអស់ទឹកប្រាក់ប្រមាណជាងបួនម៉ឺនដុល្លារ ។

កម្រងរូបភាពតារាល្បីៗចូលរួមសម្ពោធរឿង «ទេសចរណ៍ឋាននរក » !

ដោយចំណាយពេលវេលាថតប្រហែលជិតមួយឆ្នាំ លោកសង្ឃឹមថា រឿងនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនជាក់ជាមិនខាន ពីព្រោះរឿងនេះគឺផលិតឡើងយ៉ាងសំរិតសំរាំងនិងមានគុណភាពខ្ពស់ ។

កម្រងរូបភាពតារាល្បីៗចូលរួមសម្ពោធរឿង «ទេសចរណ៍ឋាននរក » !

សូមទស្សនាសកម្មភាពសិល្បករ សិល្បការីនី ដែលបានចូលរួមក្នុងពិធីសម្ពោធរឿង «ទេសចរណ៍ឋាននរក» ដូចខាងក្រោម ៕   អាលីណា

កម្រងរូបភាពតារាល្បីៗចូលរួមសម្ពោធរឿង «ទេសចរណ៍ឋាននរក » !កម្រងរូបភាពតារាល្បីៗចូលរួមសម្ពោធរឿង «ទេសចរណ៍ឋាននរក » !កម្រងរូបភាពតារាល្បីៗចូលរួមសម្ពោធរឿង «ទេសចរណ៍ឋាននរក » !កម្រងរូបភាពតារាល្បីៗចូលរួមសម្ពោធរឿង «ទេសចរណ៍ឋាននរក » !កម្រងរូបភាពតារាល្បីៗចូលរួមសម្ពោធរឿង «ទេសចរណ៍ឋាននរក » !កម្រងរូបភាពតារាល្បីៗចូលរួមសម្ពោធរឿង «ទេសចរណ៍ឋាននរក » !កម្រងរូបភាពតារាល្បីៗចូលរួមសម្ពោធរឿង «ទេសចរណ៍ឋាននរក » !កម្រងរូបភាពតារាល្បីៗចូលរួមសម្ពោធរឿង «ទេសចរណ៍ឋាននរក » !