តារា​ភាពយន្ត​ប្រុស​ជប៉ុន​ម្នាក់​ស្លាប់​ដោយ​សារ​ដាវ​សាម៉ូរ៉ៃ​ក្នុង​ពេល​ហាត់​សម​ថត​ភាពយន្ត​

នៅ​​ទីក្រុង​តូក្យូ​ ប្រទេស​ ជប៉ុន​តារា​ភាពយន្ត​ប្រុស​ម្នាក់​ឈ្មោះ​ Daigo Kashino អាយុ​៣៣ ឆ្នាំ​ បាន​ស្លាប់​នៅ​ក្នុង​ពេល​ហាត់​សម​ថត​ភាពយន្ត​ ដោយសារ​ត្រូវ​បាន​ចាក់​ចំ​​ពោះ​ដោយ​អាវុធ​ពិត​ ឬ​អាវុធ​សិប្បនិម្មិត​។ ឧប្បត្តិហេតុ​នេះ​ បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ តារា​ភាពយន្ត​រូប​នេះ​ កំពុង​ធ្វើ​ការ​ហាត់​សម​ជាមួយ​និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ហើយ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​នោះ​ដែរ​ ប៉ុន្តែ​បាន​ស្លាប់​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់​។

ចំពោះ​ហេតុការណ៍​នេះ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជប៉ុន​ បាន​ធ្វើ​ការ​រាយការណ៍​ថា​ គ្មាន​នរណា​ម្នាក់​បាន​ឃើញ​ដោយ​ច្បាស់​ថា​ វា​កើត​ឡើង​ដោយ​របៀប​ណា​នោះ​ទេ​ ហើយ​បើ​តាម​ NHK ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​របស់​ជប៉ុន​ បាន​បញ្ជាក់​ថា​ មនុស្ស​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​ហាត់​សម​ជាមួយ​និង​តារា​ភាពយន្ត​រូប​នេះ គ្រាន់​តែ​បាន​ឃើញ​ Kashino ចំកោង​ខ្លួន​ហើយ​ដួល​ ពេល​ពួកគេ​ងាក​មក​មើល​ ក្រោយ​លឺ​សម្លេង​ថ្ងូរ​របស់​ Kashino ប៉ុណ្ណោះ​ ។
​​​ ទោះ​ជា​យ៉ាង​ណា​​ ប៉ូលិស​ជប៉ុន​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ ដើម្បី​រក​ឲ្យ​ឃើញ​ថា​ ការ​ស្លាប់​នេះ​ គឺ​ជា​បទល្មើស​ឃាតកម្ម​ ឬ​ក៏​ជា​ឧប្បត្តិហេតុ​ ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖

  • តារា​ភាពយន្ត​ប្រុស​ជប៉ុន​ម្នាក់​ស្លាប់​ដោយ​សារ​ដាវ​សាម៉ូរ៉ៃ​ក្នុង​ពេល​ហាត់​សម​ថត​ភាពយន្ត​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កំសាន្ត
Tags: