សេចក្ដីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិកចេញហើយ

យោងតាមលទ្ធផលនៃ​កិច្ចប្រជុំពិភាក្សាត្រីភាគីលើការតម្លើងប្រាក់ឈ្នួល​អប្បបរមាសម្រាប់កម្មករនិយោជិកផ្នែកវាយនភណ្ឌ​ កាត់ដេរ និងផលិតស្បែកជើង​សម្រាប់ឆ្នាំ២០១៧​ ដែលប្រព្រឹត្តទៅអស់រយៈពេលចំនួន៦ថ្ងៃកន្លងមកនេះ ​ការកំណត់យកប្រាក់ឈ្នួលគោលចំនួន១៤៨$​ ដែលជាចំនួន​ស្នើរឡើងដោយភាគីរដ្ឋាភិបាល​ និងដែលឈ្នះសម្លេងបោះឆ្នោត២២/២៤សម្លេងនឹងត្រូវដាក់ស្នើរបន្តទៅកាន់រដ្ឋមន្រ្តីក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិនិត្យ​ និងសម្រេចបន្ត ។ ក្នុងនោះដែរ ​លោកនាយករដ្ឋមន្រ្តីក៏បានសម្រេចផ្ដល់ទឹកប្រាក់ចំនួន៥ដុល្លារអាមេរិកបន្ថែមលើចំនួនប្រាក់​ឈ្នួលគោលចំនួន១៤៨$ ​ដែលបានដាក់ស្នើរឡើងដោយរដ្ឋាភិបាល ។ ​សេចក្ដីលំអិតអំពីការកំណត់ប្រាក់ឈ្នួលគោលកម្មករ-និយោជិក​ សូមបងប្អូនអាននូវសេចក្ដីជូនដំណឹងដោយក្រសួងការងារដូចខាងក្រោម ៖​ដោយ៖ ឈូកស
ប្រភព៖ ក្រសួងការងារ