រថយន្ត៣គ្រឿងបុកគ្នា​ក្រឡាប់ នៅក្រុងពោធិសាត់ !

6 Videos


នៅវេលាថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣០ និង១៣១ ស្ថិតក្នុងភូមិតាក្រចៅ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាកចរាចរមួយដោយមានរថយន្ត៣គ្រឿងបានបន្តគ្នាបណ្តាល ឲ្យរថយន្តខ្លះក្រឡាប់ធ្លាក់ទឹកប្រឡាយ។

រថយន្ត៣គ្រឿងបុកគ្នា​ក្រឡាប់ នៅក្រុងពោធិសាត់ !

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី អ្នកបើកបររថយន្តម៉ាក HighLander ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3102 បានបើកវ៉ាឆ្វេង ក៏វ៉ាក់អឺជាមួយឡានតូរីស ហើយបានអែបចូលឆ្វេងវិញ ភ្លាមនោះ មានរថយន្តម៉ាក Nissan Frontier ព័ណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខ 2AA-0846 បើកពីក្រោយក្នុងល្បឿនលឿន បានបុកពីក្រោយរថយន្ត HighLander បណ្តាលឲ្យរថយន្ត HighLander ក្រឡាប់ធ្លាក់ប្រឡាយ ពេលនោះក៏មានរថយន្ត Camry បាឡែនមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ2P-1294 បានបុកបន្តជាមួយរថយន្ត Nessan Frontier បណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំ ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

រថយន្ត៣គ្រឿងបុកគ្នា​ក្រឡាប់ នៅក្រុងពោធិសាត់ !

ក្រោយពេលកើតហេតុ កម្លាំងនគរបាលក្រុង និងកម្លាំងនគរបាលចរាចរណ៍ខេត្ត បានចុះអន្តរាគមន៍ សម្របសម្រួល និងស្ទូចរថយន្តចេញ ជៀសវៀងគ្រោះថ្នាក់បន្តជាយថាហេតុ បន្ដទៀត៕ សុថាត់

រថយន្ត៣គ្រឿងបុកគ្នា​ក្រឡាប់ នៅក្រុងពោធិសាត់ !រថយន្ត៣គ្រឿងបុកគ្នា​ក្រឡាប់ នៅក្រុងពោធិសាត់ !