លោក Antoine Griezmann ថាខ្លួនអាចនឹងផ្ទេរទៅកាន់អង់គ្លេស ឆាប់ៗនេះ(មានវិដេអូ)

​ខ្សែ​​បម្រើ​ប្រយុទ្ធ​ឆ្នើមរបស់​ក្រុម​ Atletico Madrid លោក Antoine Griezmann បានបង្ហើបប្រាប់ថានិងផ្ទេរទៅក្រុមបីសាចក្រហម Manchester united ដើម្បីសហការគ្នាជាមួយនិង Paul Pogba ដែលជាមិត្ត​រួម​ជាតិ​ជាមួយគ្នា។

ft-img-template-Recovered

​យ៉ាងណាមិញ​ កីឡាករ​ជម្រើស​ជាតិ​បារាំង​​វ័យ​​២៥​ឆ្នាំ​ លោក Griezmann ​បាន​ប្រាប់​ដល់​សារព័ត៌មាន​បារាំង​មួយ​ថា រូប​គេ​និង​ Pogba ​ជា​មិត្តភ័ក្ដិ​ល្អ​នឹង​គ្នា ថែម​ទាំង​សរសើរ​ទម្រង់​លេង​របស់​ Pogba ​ផង​ដែរ ដូច្នេះ​​​កីឡាករ​រូប​នេះ​ អាច​នឹង​​ចង់​ផ្ទេរ​ទៅ​លេង​នៅ​ Old Trafford។

 Antoine Griezmann

កន្លង​មក​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​​ជា​ច្រើន​លើក​ឡើង​ថា ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ Jose Mourinho ​ចង់​បាន​ Griezmann ​​ដើម្បី​ជំនួស​តំណែង​ Wayne Rooney ខណៈ​ដែល​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ អាច​នឹង​ត្រូវ​លក់​ចេញ​ផង​ដែរ បន្ទាប់​ពី​ធ្លាក់​ទម្រង់​លេង​រដូវ​កាល​នេះ៕

សូមទស្សនាវិដេអូ Highlight របស់ លោក Antoine Griezmann

The post លោក Antoine Griezmann ថាខ្លួនអាចនឹងផ្ទេរទៅកាន់អង់គ្លេស ឆាប់ៗនេះ(មានវិដេអូ) appeared first on CamboSport.