Barcelona ខកខានឡើងឈរកំពូលតារាង ក្រោយចាញ់ Celta Vigo ៤-៣ យប់មិញ ខណៈ Real បានត្រឹមស្មើ (មានវីដេអូ)

អេស្ប៉ាញ៖ ក្របខ័ណ្ឌលីកកំពូល La Liga របស់ប្រទេសអេស្ប៉ាញ បានឈានចូលសប្តាហ៍ទី៧ហើយ ដោយកាលពីយប់មិញ ក្រុមខ្លាំងៗទាំង២ក្នុងលីក សុទ្ធតែមិនទទួលបានជ័យជំនះដូចគ្នា ។

Barcelona ដែលកំពុងព្យាយាមស្វែងរកពិន្ទុដើម្បីឆ្ពោះទៅរកចំណាត់ថ្នាក់កំពូលតារាង បានភ្នាត់ស្នៀតចាញ់ ក្រុម Celta Vigo ក្នុងលទ្ធផល ៤-៣ ខណៈ Real Madrid វិញ បានត្រឹម ស្មើគ្នា ១-១ ជាមួយនឹង ក្រុម Eibar ក្នុងទឹកដីរបស់ខ្លួន ។ 

ទាក់ទងនឹងការប្រកួតរវាង Barcelona និង Celta Vigo យប់មិញ សង្កេតឃើញថា Barcelona បានធ្វេសប្រហែសក្នុងតង់ទី១ ធ្វើឲ្យគូប្រកួតសុទ្ធចូលបានរហូតដល់៣គ្រាប់ក្នុងរយៈពេលត្រឹម១១នាទី ។ ៣គ្រាប់ទាំងនោះធ្វើឡើងដោយកីឡាករ Pione Sisto , Iago Aspas និងមួយទៀតខ្សែការពាររបស់ Barcelona កីឡាករ Mathieu ស៊ុតចូលទីខ្លួនឯង ។

ចូលដល់តង់ទី២ Barcelona បានវាយបករកគ្រាប់បាល់វិញ ដោយខ្សែការពារ Gerrad Pique រកបាន២គ្រាប់ម្នាក់ឯង និងមួយគ្រាប់ទៀតកើតចេញពីការស៊ុតប៉េណាល់ទី ពីកីឡាករសញ្ជាតិប្រេស៊ីល Neymar ។ ទោះបីជាយ៉ាណាក៏ដោយ ការព្យាយាមស្វែងរកគ្រាប់បាល់របស់ Barcelona មិនបានគ្រប់គ្រាន់ឲ្យក្រុមទទួលបានជ័យជំនះឡើយ ថែមទាំងបានធ្វេសប្រហែសរបូតគ្រាប់បាល់មួយគ្រាប់ទៀត ដោយសារកំហុសរបស់អ្នកចាំទី Ter Stegen ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត Celta Vigo ឈ្នះ Barcelona ៤-៣ ។   

ចំពោះការប្រកួតរបស់ Real Madrid វិញ គឺបានត្រឹមស្មើគ្នាជាមួយ Eiba ក្នុងលទ្ធផល ១-១ នៅក្នុងទឹកដីរបស់ខ្លួនឯង Santiago Bernabeu ។ នៅក្នុងការប្រកួត ក្រុមភ្ញៀវជាអ្នកមានឱកាសស្វែករកគ្រាប់បាល់បានមុន ដោយនៅនាទី៦ កីឡាករ Fran Rico ជាអ្នកតែតបាល់បញ្ចូលទី ចំនែកឯ Real Madidi វិញជាអ្នករកគ្រាប់បាល់តាមស្មើ ដោយខ្សែប្រយុទ្ធឆ្នើម Gareth Bale នៅនាទី១៨ ធ្វើឲ្យលទ្ធផល ១-១ រក្សារហូតដល់បញ្ចប់ការប្រកួត ។ គួរបញ្ជាក់ផងដែរថា ១គ្រាប់របស់ Bale កាលពីយប់មិញនេះ គឺជាគ្រាប់បាល់ទី៥០ របស់ខ្លួនក្នុងលីក La Liga ។

ដូច្នេះ Real បន្ទាប់ពីស្មើយប់មិញ បានធ្លាក់មកចំណាត់ថ្នាក់លេខ២ វិញ ខណៈ Atl. Madrid ឡើងទៅលេខ១ និង Barcelona ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ៕  

ទស្សនាវីដេអូ Highlights នៃការប្រកួត៖

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត