លទ្ធផល​បណ្តោះអាសន្ន​កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់ កម្ពុជា​បាន​មេដាយមាស​៦​ប្រាក់​៦​និង​សំរឹទ្ធ​៩

លទ្ធផល​ការ​ប្រកួត​កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់​លើ​ទី​៥ នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៦​នេះ កម្ពុជា​ឈរ​ក្នុង​ចំណាត់ថ្នាក់​ទី​០៦ ក្នុង​តារាង​នៃ​ការ​ប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥ ឆ្នាំ​២០១៦ ដែល​មាន ៤៥ប្រទេសចូលរួមប្រកួត​ប្រជែង​ ។

ជា​លទ្ធផល​បណ្តោះអាសន្ន កម្ពុជា​ទទួល​បាន​មេដាយមាស​០៦ ប្រាក់​០៦ និង​សំរឹទ្ធ​០៩ សរុប​ទាំងអស់២១​មេដាយ លើ​កីឡា​៣​ប្រភេទ​ដូច​ជា ល្បុក្កតោ មួយ​មេដាយ ប៉េតង់​បី​មេដាយ និងវិញ្ញ​សារ​សំដែង​វ៉ូ​វៀត​ណា ​។