ម្នាក់ៗផ្អើល​មើល ហើយលាន់មាត់ថា «អីក៏សាហាវ​ម្ល៉េះ»

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ​សាកសពបុរសម្នាក់ដែលគេស្គាល់​ថា ជា​អ្នក​រត់​​ម៉ូតូឌុប ត្រូវបាន​អ្នក​រកត្រីប្រទះ​ឃើញ​​​​​ក្នុង​ប្រឡាយ​ទឹកស្អុយមួយកន្លែងបង្កឱ្យភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង​០៥ និង​៣០នាទីព្រឹកថ្ងៃទី​០៣ តុលា ២០១៦​ ស្ថិតពីផ្លូវ​លំចម្ងាយ​៣០ម៉ែត្រ ក្នុងភូមិ​ព្រៃទីទុយ សង្កាត់ព្រៃ.ស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភព​​ឱ្យ​ដឹងថា សាកសព​បុរសខាងលើឈ្មោះ​យឹម ម៉េង អាយុ​៤៤​ឆ្នាំ​ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅ​​សង្កាត់ព្រៃ.ស ខណ្ឌដង្កោ អាចទើបនឹង​ស្លាប់ ព្រោះមិនទាន់ធុំក្លិន​​នោះទេ ។ បើ​តាម​​ការ​ពិនិត្យ​លើ​ខ្លួន​សាកសព គឺ​ស្លាប់ក្នុងសភាព​ត្រូវគេ​យក​ខ្សែចងមាត់​ និងរឹត.ក​ ​​។

ទោះបីជាយ៉ាងណា​ សមត្ថកិច្ច​កំពុង​បើក​ស្រាវជ្រាវជា​បន្ទាន់​ ដើម្បី​កំណត់​ថា បណ្តាលមកពីអ្វី ។ បច្ចុប្បន្ន សាកសពបុរខាងលើ ត្រូវ​​​​គេ​​បញ្ជូនទៅ​​តម្កល់​នៅវត្ត​ប្ញស្សីសាញ់ ដើម្បីរង់ចាំសាចញាតិ ។