ស្វែង​យល់​ពី​ប្រព័ន្ធ​ i-Activsense ដែល​បំពាក់​នៅ​លើ​រថយន្ត​ Mazda

ថ្វី​ត្បិត​តែ​រថយន្ត​ Mazda ​ទើប​តែ​ហក់​ចូល​ក្នុង​ទីផ្សារ​រថយន្ត ក​ម្ពុជា​ក៏​ពិត​មែន​តែ​ហាក់​ទទួល​ការ​ចាប់​ អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ចាប់​អារម្មណ៍​ពី​ Mazda ​គឺ ​កត្តា​គុណភាព​ តម្លៃ​ និង ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​បំពាក់​នៅ​លើ​រថយន្ត​ Mazda​។​

ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ដែល​បំពាក់​នៅ​លើ​ រថយន្ត Mazda  គឺ​ Sky-Active និង  i-Activsense​។ ​តែ​សម្រាប់​ថ្ងៃ​នេះ​ Cambomag ​សូម​លើក​យក​តែ​ប្រព័ន្ធ​ i-Activsenes ​ដែល​បំពាក់​នៅ​លើ ​Mazda មក​បង្ហាញ ​ជូន​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​។ អ្វី​ទៅ​ជា​ i-Activsenes ? i-Activsenes ​ជា​ប្រព័ន្ធ​សុវត្ថិភាព​កំរិត​ខ្ពស់​ដែល​បំពាក់​នៅ​លើ​រថយន្ត Mazda ​ដូចជា​ Mazda 3, Mazda 6 និង​ Mazda CX5 ជា​ដើម។  តោះ​ចឹង​ទៅ​ស្វែង​យល់​ពី​ផល​ប្រយោជន៍​របស់  i-Activsenes ទាំង​អស់​គ្នា ៖

1.   Adaptive Front Lighting System  (AFS)

AFS ជា​ប្រព័ន្ធ​គ្រប់​គ្រង​ពន្លឺ​​ភ្លើង​បំភ្លឺ​ផ្លូវ​ដោយ​ស្វ័យ​ប្រវត្តិ​ ក្នុង​ការ​កំណត់​ទិស​ដៅ​នៃ​ការ​បញ្ចាំង​ពន្លឺ​ ទោះ​​បី​ជា​ក្នុង​ករណី​ផ្លូវ​ប​ត​បែន​យ៉ាង​ណា​ក៏​ដោយ។​ វា​នឹង​ធ្វើ​ការ​រេ​ទៅ​មក​ដោយ​ស្វ័យ​ប្រវត្តិ​ដើម្បី​ជួយ​ឲ្យ​មាន​ពន្លឺ​គ្រប់​គ្រាន់​សម្រាប់​អ្នក​បើក​បរ​។

2.  Blind Spot Monitoring  (BSM)

BSM ជា​ប្រព័ន្ធ​សុវត្ថិភាព​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​សារ​សំខាន់​ណាស់​សម្រាប់​អ្នក​បើក​បរ​ ។ វា​ជា​ប្រព័ន្ធ​ប្រកាស​ដំណឹង​ទៅ​ដល់​អ្នក​បើក​បរ​ ក្នុង​ករណី​មាន​យានយន្ត​ខាង​ក្រោយ​​កំពុង​តែ​បម្រុង​នឹង​ជែង​។ របៀប​ដែល​ប្រព័ន្ធ​នេះ​ដំណើរ​ការ​គឺ​ ពេល​យានយន្ត​ណា​មួយ​ចូល​មក​ដល់​ចំណុច​ ​Blind ​Spot ​ដែល​​ចាប់​​ដោយ​​សេន​សឺ​​ នោះ​​សំឡេង​​នឹង​​បន្លឺ​​ឡើង​ ​ហើយ​​កញ្ចក់​​មើល​​ចំហៀង​​ផ្នែក​​ខាង​​ណា​​មួយ​​ ដែល​​រថយន្ត​មក​​ពី​​ខាង​​ក្រោយ​​ស្ថិត​​នៅ​ នឹង​​មាន​ពន្លឺ​លោត​ឡើង ​ដើម្បី​ប្រាប់​អ្នក​អោយ​មាន​ការ​ប្រុង​ប្រយ័ត្ន ​។

3. High Beam Control  (HBC)

HBC ជា​ក៏​ជា​ប្រព័ន្ធ​គ្រប់​គ្រង​ពន្លឺ​ភ្លើង​បំភ្លឺ​ផ្លូវ​ដែរ​ តែ​មុខ​ងារ​របស់​វា​ខុស​ពី ​AFS ​ត្រង់ ​HBC ​គ្រប់​គ្រង់​ទៅ​លើ​រយះ​ចម្ងាយ​នៃ​ពន្លឺ​ដែល​បាញ់​ចេញ​ទៅ​។ នៅ​ពេល​ដែល​មិន​​មាន​យាន​យន្ត​ណា​មួយ​នៅ​ពី​មុខ វា​នឹង​ធ្វើ​ការ​បាញ់​ពន្លឺ​ក្នុង​ចម្ងាយ​ឆ្ងាយ ​(ភ្លើង​ហ្វា​) តែ​នៅ​ពេល​ដែល​មាន​យាន​យន្ត​នៅ​ខាង​មុខ​ទោះ​​ទិស​ដៅ​ ស្រប​ឬ​បញ្ច្រាស​ក៏​ដោយ​វា​នឹង​បន្ថយ​ពន្លឺ​មក​ចម្ងាយ​ជិត​វិញ(កំរិតខ្យោយ)។

4. Lane Departure Warning System  (LDWS)

LDWS ​ជា​ប្រព័ន្ធ​ប្រកាស​ដំរឹង នៅ​ពេល​ដែល​អ្នក​បើក​បរ​បាន​បំពាន​ទៅ​លើ​គំនូស​សញ្ញា​ចរាចរណ៍ ​ដោយ​មិន​បាន​ប្រើ​ប្រាស់​​ភ្លើងស៊ីញ៉ូ។  នៅ​ពេល​ដែល​អ្នក​បើក​បរ​បាន​បើក​កិន​ទៅ​លើ​គំនូស​សញ្ញា​ភ្លាម​ សំឡេង​នឹង​បន្លឺ​ឡើង​នៅ​នឹង​ជ្រុង​ណា​មួយ​ដែល​ គំនូស​ដែល​អ្នក​បាន​បើក​កាត់​ពី​លើ ស្ថិតនៅ(ឆ្វេង ឬ​ស្កាំ)។ តែ​ក្នុង​ករណី​អ្នក​បាន​ប្រើ​ប្រាស់​ភ្លើងស៊ីញ៉ូ​​ត្រឹម​ត្រូវ​នោះ​វា​នឹង​មិន​បន្លឺ​សំឡេង​អ្វី​ទេ​។

5. Mazda Radar Cruise Control   (MRCC)

MRCC ជា​ប្រព័ន្ធ​គ្រប់​គ្រង​ល្បឿន​ ដែល​វា​មាន​តួនាទី​បន្ថយ​ល្បឿន​របស់​រថយន្ត​នៅ​ពេល​ដែល​មាន​យាន​យន្ត​នៅ​ខាង​មុខ​។​ នៅ​ពេល​ប្រព័ន្ធ​សេន សឺ ចាប់​បាន​ថា​មាន​យានយន្ត​កំពុង​តែ​ស្ថិត​នៅ ពី​មុ​ខ​ក្នុង​រយះ​ចម្ងាយ​ដែល​សម​ស្រប​មួយ​វា​នឹង​បន្ថយ​ល្បឿន​រថយន្ត​ដើម្បី​ឲ្យ​រថយន្ត​របស់​អ្នក​ស្ថិត​នៅ​ចម្ងាយ​ដែល​សុវត្ថិភាព​ ជៀស​វាង​ការ​ប៉ះទង្គិច​ ។

 

6. Rear Cross Traffic Alert  (RCTA)

RCTA ក៏​ជា​ប្រព័ន្ធ​ប្រកាស​ដំរឹង​ដែរ​ តែ​តួនាទី​របស់ វា​គឺ​ ជំនួយ​ដល់​លោក​អ្នក​ក្នុង​ការ​បើក​ថយ​ក្រោយ​ ចេញ​ពី​ចំណត​។ នៅ​ពេល​ដែល​អ្នក​កំពុង​បើក​ថយ​ក្រោយ​ចេញ​ពី​ចំណត ស្រាប់​តែ​មាន​រថយន្ត​ មួយ​នឹង​បើក​កាត់​ពី​ក្រោយ​អ្នក​ វា​នឹង​បន្លឺ​សំឡេង ​ហើយ​ពន្លឺ​ដែល​ស្ថិត​នៅ​នឹង​កញ្ចក់​មើល​ចំហៀង​ ទាំង​សង់​ខាង​និង​បំភ្លឺ​ឡើង​។

7. Smart City Brake Support  (SCBS)

SCBS ជា​ប្រព័ន្ធ​ហ្វ្រាំង​ស្វ័យ​ប្រវត្តិ​ដ៏​​ទំនើប​​របស់ ​Mazda ​សម្រាប់​ការ​បើក​បរ​ក្នុង​ទីក្រុង​ ។ នៅ​​ពេល​​ដែល ​មាន​​រថយន្ត​​នៅ​​ខាង​​មុខ​​បាន​​ចាប់​ហ្វ្រាំង​ ​ឬ ​​ឈប់​ ​នោះ​​ប្រព័ន្ធ​​នឹង​​បន្លឺ​​សំឡេង​​ដើម្បី​​ប្រាប់​​អ្នក​​ ឲ្យ​ចាប់​​ហ្រ្វាំង​ ក្នុង​ករណី​អ្នក​មិន​បាន​ចាប់​ហ្រ្វាំង​ទេ ​ប្រព័ន្ធ​មួយ​នេះ​នឹង​ធ្វើ​ការ​ចាប់​ដោយ​ខ្លួន​ឯង​តែ​ម្ដង​ ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច។

សូម​ទស្សនា​វីដេអូ​ដើម្បី​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​ពី i-Activsense ៖

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរពី i-Activsense ?

សំរាប់​ព័ត៌​​មាន​លំអិត​អ្នក​ក៏​អាច​ទៅ​កាន់​ស្នាក់​ការ​លក់​របស់ ​Mazda ​ប្រចាំ​នៅ​កម្ពុជា ​ដើម្បី​សាក​​សួរ​​បន្ថែម​អំពី​​អត្ថប្រយោជន៍​ផ្សេង​ទៀត​ពី ​Mazda៕

ប្រភព ៖ billjacobsmazda , Mazda
ដោយ ៖ Mr. Dee

  • ស្វែង​យល់​ពី​ប្រព័ន្ធ​ i-Activsense ដែល​បំពាក់​នៅ​លើ​រថយន្ត​ Mazda已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: