សញ្ញាបញ្ជាក់ថាមានជំងឺពេលមករដូវ

6 Videos


បើស្ត្រីសង្កេតឃើញអាការមួយចំនួនដូចខាងក្រោមនេះជាសញ្ញាបញ្ជាក់ថាកំពុងមានរោគលុកលុយហើយគប្បីប្រយ័ត្នប្រយែង ។

*ឈាមរដូវពណ៌ក្រមៅចាស់
ឈាមរដូវមានពណ៌ក្រមៅហើយមកតិចនិងកើតមានអាការឆាប់ហត់ហើយពេលត្រូវបញ្ចេញកម្លាំងកាយមានការហត់ នឿយខុសប្រក្រតីវិលមុខនោះអាចបញ្ជាក់ថាជាសញ្ញាកើតរោគខ្វះឈាមក្រហមគប្បីទៅជួបគ្រូពេទ្យធ្វើការត្រួតពិនិត្យ ។

*ក្លិនខុសប្រក្រតី
រមាស់ ឈឺក្រហាយនៅផ្នែកខាងក្នុង ។ បើករណីមានអាការធ្លាក់សមកជាមួយផងបញ្ជាក់ថាការធ្លាក់សបណ្តាលមកពីមេរោគបាក់តេរីប្រភេទផ្សិត ព្រូនក្នុងប្រដាប់ភេទឬឆ្លងមេរោគក្នុងស្បូន ។

*ឈឺចុកចាប់ខ្លាំងពេលមករដូវម្តងៗ
ការកើតអាការនេះរហូតទាល់តែស្លេកស្លាំង ។ ក្នុងករណីនៅពេលថ្ងៃចុងក្រោយនៃការមករដូវកាន់តែកើតអាការឈឺចាប់ខ្លាំងថែមទៀតនោះគប្បីទៅឱ្យគ្រូពេទ្យត្រួតពិនិត្យរោគពីព្រោះថាអាចកើតអាការសន្ទះស្រោបស្បូនរីកលូតលាស់ខុសកន្លែងឬរោគមួយចំនួនវាយលុកផងដែរ ។

*រដូវមកតិច
កើតមានអាការអស់កម្លាំងល្ហិតល្ហៃ ស្ពឹកស្រពន់ សុដន់យារធ្លាក់ រោមក្លៀកនិងរោមប្រដាប់ភេទជ្រុះ ។ នៅពេលជួបបញ្ហាបែបនេះគប្បីទៅជួបគ្រូពេទ្យដើម្បីត្រួតពិនិត្យរកអាការរោគស៊ីហែនឬរោគនៅក្រោមក្រពេញខួរក្បាលខ្វះឈាម ។

*រដូវមកមិនប្រក្រតី
សង្កេតមើលឃើញថាមានអាការឈឺក្បាលរ៉ាំរ៉ៃ ភ្នែកចុះខ្សោយបន្តបន្ទាប់មានដុះពុកមាត់និងរោមខុសពីធម្មជាតិទឹក ដោះខុសពីប្រក្រតី ។ បើជួបអាការនេះគប្បីប្រញាប់ទៅត្រួតពិនិត្យរកសាច់ដុះក្នុងអូវែរឬត្រួតពិនិត្យរកភាពខុសពីប្រក្រតីនៃក្រពេញត្រង់បរិវេណក្រលៀនឬក្រពេញក្រោមខួរក្បាល ។

*ការមករដូវមានរយៈពេលយូរជាង ៧ សបា្តហ៍
អាចកើតមានក្នុងអំឡុងពេលក្រោយសម្រាលកូនថ្មីៗឬក្រោយពីការដាក់កងការញរដែលនេះចាត់ទុកថាជារឿងធម្មតា ។ ចំណែកស្ត្រីដែលធាត់ពេកតានតឹងអារម្មណ៍ឬហាត់ប្រាណខ្លាំងពេកគឺតែងកើតអាការមករដូវមិនទៀងទាត់ផងដែរ ។

នៅពេលជួបអាការខាងលើនេះហើយលោកអ្នកគប្បីត្រួតពិនិត្យរាងកាយនិងថែរក្សារាងកាយឱ្យបានល្អនោះទើបមិនជួបផលលំបាកខាងសុខភាពថ្ងៃខាងមុខ ៕