Martial ៖ អតីត​កីឡាករ​ឆ្នើម​របស់​ Man Utd ២​រូប​ជា​មូលហេតុ​ដែល​ជំរុញ​ចិត្ត​ខ្ញុំ​សម្រេច​ចិត្ត​មក​ទី​នេះ​

កាល​ពី​ពេល​ថ្មី​នេះ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​របស់​ក្លឹប​ Manchester United គឺ​កីឡាករ​ Anthony Martial បាន​លើក​ឡើង​ថា​មូល​ហេតុ​ដែល​គេ​ផ្លាស់​មក​ Man Utd គឺ​ដោយ​សារ​អតីត​កីឡាករ​ឆ្នើម​២​រូប​របស់​ក្លឹប​នេះ​ ។ ដែល​កីឡាករ​ដ៏​ឆ្នើម​២​រូប​នោះ​គឺ​កីឡាករ​ Eric Cantona នឹង​កីឡាករ​ Patrick Evra ដែល​ពួក​គេ​ទាំង​២​សុទ្ធ​តែ​ជា​កីឡាករ​ដែល​មាន​សញ្ជាតិ​បារាំង​ដូច​ Martial ។

ដោយ​កីឡាករ​ Martial បាន​ប្រាប់​ Express ថា​ « Cantona គឺ​ជា​វីរបុរស​របស់​ក្លឹប​ Man Utd គាត់​គឺ​ជា​កីឡាករ​ដ៏​មាន​សមត្ថភាព​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កោត​ស្ញប់​ស្ញែង​ សម្រាប់​ Evra គាត់​ក៏​ជា​វីរបុរស​មួយ​របស់​ក្លឹប​ Man Utd គាត់​គឺ​ខ្សែ​ការពារ​ដ៏​អស្ចារ្យ​ផង​ដែរ​ ហើយ​ពួក​គាត់​ទាំង​២​សុទ្ធ​តែ​ជា​និមិត្ត​រូប​ក្នុង​ចិត្ត​ខ្ញុំ​ ហើយ​ក៏​ជាមូលហេតុដែល​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ផ្លាស់​មក​លេង​នៅ​ Man Utd » ។

Martial បន្ត​ថា​ « Evra នឹង​ខ្ញុំ​គឺ​រស់​នៅ​ក្នុង​ទី​ក្រុង​តែ​មួយ​ក្នុង​ប្រទេស​បារាំង​ ហើយ​គាត់​តែង​និយាយ​ពី​រឿង​ល្អ​អំពី​ក្លឹប​ Man Utd មក​ប្រាប់​ខ្ញុំ​ ។ ​ហើយ​ពេល​នេះ​ខ្ញុំ​ពិត​ជា​បាន​មក​លេង​ក្លឹប​នេះ​ពិត​មែន​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​ក្លាយ​ជា​កីឡាករ​មួយ​រូប​ដែល​ជួយ​ក្លឹប​នេះ​ឲ្យ​ឈ្នះ​ពាន​ផង​ដែរ​ » ។

គួរ​រំលឹក​ថា​ Anthony Martial បាន​ផ្លាស់​ពី​ក្លឹប​ Monaco មក​ចូល​រួម​ជាមួយ​ក្លឹប​ Man Utd កាល​ពី​អំឡុង​ខែ​សីហា​ឆ្នាំ​២០១៥​ ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ​ជា​៣៦​លាន​ផោន​ ហើយ​តាំង​ពី​ចូល​រួម​មក​ដល់​ពេល​នេះ​គេ​អាច​ស៊ុត​បញ្ចូល​ទី​ចំនួន​៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ Man Utd ចំនួន​២៩​ប្រកួត​កន្លង​មក​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Martial ៖ អតីត​កីឡាករ​ឆ្នើម​របស់​ Man Utd ២​រូប​ជា​មូលហេតុ​ដែល​ជំរុញ​ចិត្ត​ខ្ញុំ​សម្រេច​ចិត្ត​មក​ទី​នេះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ជីវិតនិងសង្គម
Tags: