Chelsea , Arsenal រួម​នឹង​ Man Utd កំពុង​​ប្រជែង​គ្នា​យក​​កីឡាករ​មួយ​រូប​របស់​ Benfica

ក្លឹប​ Chelsea , Arsenal រួម​នឹង​ក្លឹប​ Man Utd ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ប្រជែង​គ្នា​ក្នុង​ការ​ដេញ​ថ្លៃ​លើ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប​ Benfica គឺ​កីឡាករ​ Goncalo Guedes ។

តែ​បើ​យោង​តាម​ The Daily Star បាន​ឲ្យ​ដឹង​ថា​ក្លឹប​ Man Utd បាន​មក​លួច​ទាក់​ទង​ជាមួយ​ក្លឹប​ Benfica តាំង​ពី​ខែ​មុន​មក​ម្ល៉េះ​តែ​មិន​ទាន់​បាន​ផល​អ្វី​ តែ​យ៉ាង​ណា​ពេល​នេះ​ Chelsea និង​ Arsenal កំពុង​ចាប់​ផ្ដើម​ចូល​រួម​ក្នុង​ដណ្ដើម​កីឡាករ​វ័យ​១៩​ឆ្នាំ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ដូច​គ្នា​ ។ ហើយ​តាម​ការ​ស្ទាប​ស្ទង់​បាន​​បង្ហាញ​ថា​កីឡាករ​ Goncalo អាច​មាន​តម្លៃ​ប្រមាណ​ជា​៤៥​លាន​ផោន​ ។

ដោយ​ឡែក​ក្រៅ​ពី​ក្លឹប​ដែល​កំពុង​តែ​ប្រជែង​គ្នា​នេះ​ក៏​មាន​ដំណឹង​ថា​ក្លឹប​ធំៗ​ជា​ច្រើន​ដូចជា​ Liverpool , Man City , Bayern Munich និង​ PSG ក៏​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​ក្មេង​នេះ​ដែរ​ ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Goncalo Guedes នៅ​រដូវ​កាល​នេះ​គេ​ទើប​តែ​បាន​បង្ហាញ​ខ្លួន​៨​ប្រកួត​ឲ្យ​ Benfica ប៉ុណ្ណោះ​ តែ​យ៉ាង​គេ​ក៏​ស៊ុត​បាន​២​គ្រាប់​ផង​ដែរ​ ។

សូម​ទស្សនា​សមត្ថភាព​នៃ​ការ​លេង​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Chelsea , Arsenal រួម​នឹង​ Man Utd កំពុង​​ប្រជែង​គ្នា​យក​​កីឡាករ​មួយ​រូប​របស់​ Benfica已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: