អាថ៌កំបាំងថែសុខភាព ៧ យ៉ាង សម្រាប់ស្រ្តីវ័យ ៣០

6 Videos


នៅពេលឈានចូលវ័យ ៣០ ឆ្នាំ អ្វីៗដែលធ្លាប់ស្រស់ភ្លឺថ្លានឹងចាប់ផ្តើមផ្តល់សញ្ញានៃភាពចាស់ចេញមកប៉ុន្តែអ្នកអាចការពារនិងរក្សាភាពក្មេងជាងវ័យបានដូចខាងក្រោម ៖

១-ផឹកទឹកឲ្យគ្រប់គ្រាន់
ការដែលរាងការខ្វះជាតិទឹក ចំពោះរាងកាយក្នុងគ្រប់ផ្នែករួមទាំងស្បែកផងដែរហើយបើវ័យកាន់តែច្រើននោះស្បែកកាន់តែស្ងួតឡើង ។ ដូច្នេះគួរផឹកទឹក ១ ថ្ងៃ ៨-១០ កែវ ក្នុងរក្សាជាតិសំណើមរបស់ស្បែក ។

២-ទទួលទានអាហារដែលល្អចំពោះសុខភាព
ស្បែកអាចស្អាតបានដោយភាពសម្បូរបែបពីខាងក្នុងរាងកាយ អាហារដែលប្រកបដោយវីតាមីន A , C , E ដូចជាបន្លែពណ៌បៃតង ពណ៌ទឹកក្រូច ផ្លែឈើ ដែលមានរសជាតិជូរ សណ្តែក ធញ្ញជាតិសុទ្ធតែល្អសម្រាប់ស្បែក ។

៣-សម្រាកគ្រប់គ្រាន់
ការគេងលក់ស្កប់ស្កល់មិនត្រឹមតែមានប្រយោជន៍ចំពោះខួរក្បាលនិងរាងកាយស្រស់ថ្លាប៉ុណ្ណោះទេស្បែករបស់អ្នកនឹងស្រស់ថ្លាផងដែរដោយសារខណៈដែលអ្នកគេងលក់ប្រព័ន្ធ ប្រសាទស្វ័យប្រវត្តិនឹងធ្វើការបញ្ជូនអាហារដល់កោសិកាធ្វើឲ្យរាងកាយបានជួសជុលផ្នែកដែលសឹករេចរឹលនិងពន្យារការចុះខ្សោយរបស់សុខភាព ។

៤-ការពារស្បែកពីកម្តៅថ្ងៃ និង កាំរស្មីយូវី
ទោះបីជាពេលតែងកាយបង្ហាញស្បែកផ្នែកស្មាឬដៃតាមភាពពេញនិយមត្រូវលាបក្រែមការពារកម្តៅថ្ងៃឲ្យសព្វដល់បរិវេណនេះផង ព្រោះកម្តៅថ្ងៃមិនមែនត្រឹមមកពីព្រះជាអាទិត្យប៉ុណ្ណោះទេ ប៉ុន្តែអាចជះចាំងពីផ្លូវថ្នល់ទីលានថតរថយន្ត កញ្ចក់អគារជាដើម ។

៥-នៅឲ្យឆ្ងាយពីផ្សែងបារី
បើអ្នកជក់បារីត្រូវតែផ្តាច់បើចង់មានស្បែកស្អាតព្រោះបារីជាមូលហេតុធ្វើឲ្យស្បែកឆាប់ចាស់ ។ បន្ទាប់ពីកម្តៅថ្ងៃសារធាតុ នីកូទីនក្នុងផ្សែងបារីអាចមានឥទ្ធិពលចំពោះការបញ្ជូនអុកស៊ីហ្សែនទៅស្បែក ។

៦-ក្នុងវ័យ ៣០ ឆ្នាំ ការកម្ចាត់កោសិកាស្បែក
នឹងចាប់ផ្តើមបង្ហាញនូវស្នាមជ្រីវជ្រួញច្រើនឡើងគួរខាត់ស្បែកជាប្រចាំរាល់សប្តាហ៍ដើម្បីឲ្យកោសិកាស្បែកស្រទាប់ ក្រៅបំផុតជ្រុះចេញឬបង្ហាញស្បែកថ្មីចេញមក ។

៧-ពេលចាប់ផ្តើមសង្កេតឃើញស្នាមជ្រីវជ្រួញឬស្នាមអុជខ្មៅ
ចូរកុំនៅស្ទាក់ស្ទើត្រូវចាប់ផ្តើមប្រើផលិតផលបំប៉នស្បែកដែលជួយលុបបំបាត់ស្នាមជ្រីវជ្រួញនិងស្នាមអុជៗខ្មៅ ។ ប៉ុន្តែក្រែមផ្សេងៗដែលធ្លាប់ប្រើក្នុងវ័យ ២០ ឆ្នាំអាចមិនមានគុណសម្បត្តិទាំងនេះ ។ ដូច្នេះគួរជ្រើសក្រែមថែស្បែកឲ្យត្រូវនឹងវ័យផង ៕