នាយករដ្ឋមន្ត្រី​បន្ត​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ទៅ​ចុះឈ្មោះបោះ​ឆ្នោត​ និពន្ធដោយ : ថ្មីៗ       October-03-2016, 9:43 am         154

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នាយករដ្ឋមន្ត្រី​បន្ត​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ទៅ​ចុះឈ្មោះបោះ​ឆ្នោត​​ភ្នំពេញ​៖ ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៅ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ទូទាំងប្រទេស ជាថ្មី​ម្តងទៀត​។

ក្នុង​រយៈពេល​១​ខែ​នេះ ប្រជាពលរដ្ឋ​ជិត​៤​លាន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ប្រជាពលរដ្ឋ​ជិត​៤​លាន​នាក់​នេះ ស្មើនឹង​ប្រមាណ​៤០​ភាគរយ បើ​ប្រៀបធៀប​នឹង​ប្រជាពលរដ្ឋ​ចំនួន ៨​លាន ៨​សែន​នាក់ ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ និង​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​។ តាម​ការ​សម្គាល់​របស់​គ​.​ជ​.​ប ចំនួន​ប្រជាពលរដ្ឋ ដែល​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ខាងលើ គឺ​លើសពី​ការ​រំ​ពឹ​ក​ទុក ដែលមាន​ប្រជាពលរដ្ឋ ជាង​១​សែន​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ជា​រៀងរាល់ថ្ងៃ​។​

កាលពីពេល​ថ្មីៗ​នេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​វាយតម្លៃ​បែប​វិជ្ជមាន​ថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត កំពុង​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​ល្អ​។ យ៉ាងណាក៏ដោយ គ​.​ជ​.​ប ក៏​កំពុង​ជួបប្រទះ​បញ្ហា​មួយចំនួន​ផងដែរ ទាក់ទង​នឹង​ប្ចេ​ក​ទេ​សកំ​ព្យូ​ទ័​រ ក្នុងកំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ នេះ ជាការ​បន្ថែម​របស់លោក ស៊ិ​ក ប៊ុន​ហុក ដដែល​៕