លោក ប្រាក់ សុខុន ផ្តើម​ទស្សនកិច្ច​រុស្ស៊ី​នៅថ្ងៃនេះ​ និពន្ធដោយ : ថ្មីៗ       October-03-2016, 10:29 am         239

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ប្រាក់ សុខុន ផ្តើម​ទស្សនកិច្ច​រុស្ស៊ី​នៅថ្ងៃនេះ​​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (រូបថតពី Xinhua)​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ផ្តើម​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​រុស្ស៊ី រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី ៣ និង​ថ្ងៃទី​៤ ខែតុលា​នេះ​។
​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា កន្លងទៅ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក ប្រាក់ សុខុន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ែរ​ហ្គៃ ឡាវ​រ៉ូ​វ (Sergey Larov) រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី ដើម្បី​ផ្លាស់ប្ដូរ​ទស្សន​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី ព្រមទាំង​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ​។​

ជាមួយគ្នានេះ​លោក ប្រាក់ សុខុន ក៏​នឹង​ប្រជុំ​ជាមួយ​លោក នី​កូ​ឡៃ នី​គី​ហ្វូ​រ៉ូ​វ (Nikolay NIKIFOROV)  រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍ និង​ព័ត៌មាន​នៃ​សហព័ន្ធរុស្ស៊ី ក្នុង​ក្រម​ខណ្ឌ​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ដ្រ និង​បច្ចេកទេស ដោយ​ភាគី​ទាំងពីរ នឹង​ពិភាក្សា​លើ​ការអនុវត្ត​សេចក្ដីសម្រេច​នានា​របស់​សម័យប្រជុំ​លើក​ទី​៩ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី​៕