យុវជន ២ នាក់ ប្រដាប់ដោយអាវុធ ខ្លី ១ដើម ចូលទៅរំដោះ ស្ត្រីម្នាក់ពីក្នុងមណ្ឌលអប់រំ កែប្រែ

ភ្នំពេញ៖ យុវជន ០២ នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម សម្រុកចូលទៅរំដោះស្ត្រី វ័យក្មេងម្នាក់ដែលកំពុងស្ថិតនៅ ក្នុងមណ្ឌលអប់រំកែប្រែ ព្រៃស្ពឺ ! យកចេញ តែត្រូវបាន សមត្ថកិច្ច ដេញបង្ក្រាប ដោយ ឃាត់ខ្លួនបាន ម្នាក់រួម ជាមួយស្ត្រីខាងលើ ! ចំណែក បក្ខពួក គេម្នាក់ទៀត បានរត់គេចខ្លួនបាត់ ។ ហេតុការណ៏នេះ បានកើតឡើងនៅវេលាថ្ងៃត្រង់ ! ថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងមណ្ឌលអប់រំ កែប្រែ ព្រៃស្ពឺ មានទីតាំង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធ៌សែនជ័យ ។

ស្ត្រីដែលជនសង្យ័យចូលទៅរំដោះចេញ នោះមានឈ្មោះ គីម ស្រីពេជ្រ អាយុ ២៤ ឆ្នាំ មានស្រុកកំណើត នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកជនសង្ស័យ ដែលឃាត់ខ្លួន បាន មាន ឈ្មោះ អ៊ុង រតន: ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ម្តុំត្រលោកបែក ស្រុកកំណើត នៅខណ្ឌទួលគោក រាធានីភ្នំពេញ ។

Loading...

ដោយឡែកជនសង្ស័យម្នាក់ ដែលរត់គេចខ្លួននោះ មិនស្គាល់អត្តសញ្ញាណ នោះទេ ដោយគ្រាន់តែដឹងថាត្រូវជា សង្សាររបស់នារីខាងលើ ។
ប្រភពបានឲ្យដឹងថា៖ នៅមុនកើតហេតុគេបានឃើញ យុវជនខាងលើប្រដាប់ដោយអាវុធ ខ្លីមួយដើម បានសំរុកចូលទៅរំដោះយកនារី ខាងលើ ហើយរត់គេចខ្លួន ប៉ុន្តែត្រូវអ្នកយាម និសមត្ថកិច្ច ដេញចាប់ ពី កន្លែងកើតហេតុ រហូតដល់ខណ្ឌសែនសុខ ទើបឃាត់ខ្លួនបាន នាំយក ទៅធ្វើការសួរនាំ ៕

យុវជន ២ នាក់ ប្រដាប់ដោយអាវុធ ខ្លី ១ដើម ចូលទៅរំដោះ ស្ត្រីម្នាក់ពីក្នុងមណ្ឌលអប់រំ កែប្រែ

យុវជន ២ នាក់ ប្រដាប់ដោយអាវុធ ខ្លី ១ដើម ចូលទៅរំដោះ ស្ត្រីម្នាក់ពីក្នុងមណ្ឌលអប់រំ កែប្រែ

ប្រភព៖ bt-news.com