ម្នាក់ៗផ្អើល​មើល ហើយលាន់មាត់ថា «អីក៏សាហាវ​ម្ល៉េះ»

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ​សាកសពបុរសម្នាក់ដែលគេស្គាល់​ថា ជា​អ្នក​រត់​​ម៉ូតូឌុប ត្រូវបាន​អ្នក​រកត្រីប្រទះ​ឃើញ​​​​​ក្នុង​ប្រឡាយ​ទឹកស្អុយមួយកន្លែងបង្កឱ្យភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង​០៥ និង​៣០នាទីព្រឹកថ្ងៃទី​០៣ តុលា ២០១៦​ ស្ថិតពីផ្លូវ​លំចម្ងាយ​៣០ម៉ែត្រ ក្នុងភូមិ​ព្រៃទីទុយ សង្កាត់ព្រៃ.ស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភព​​ឱ្យ​ដឹងថា សាកសព​បុរសខាងលើឈ្មោះ​យឹម ម៉េង អាយុ​៤៤​ឆ្នាំ​ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅ​​សង្កាត់ព្រៃ.ស ខណ្ឌដង្កោ អាចទើបនឹង​ស្លាប់ ព្រោះមិនទាន់ធុំក្លិន​​នោះទេ ។ បើ​តាម​​ការ​ពិនិត្យ​លើ​ខ្លួន​សាកសព គឺ​ស្លាប់ក្នុងសភាព​ត្រូវគេ​យក​ខ្សែចងមាត់​ និងរឹត.ក​ ​​។

ទោះបីជាយ៉ាងណា​ សមត្ថកិច្ច​កំពុង​បើក​ស្រាវជ្រាវជា​បន្ទាន់​ ដើម្បី​កំណត់​ថា បណ្តាលមកពីអ្វី ។ បច្ចុប្បន្ន សាកសពបុរខាងលើ ត្រូវ​​​​គេ​​បញ្ជូនទៅ​​តម្កល់​នៅវត្ត​ប្ញស្សីសាញ់ ដើម្បីរង់ចាំសាចញាតិ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកករណីមួយផ្សេងទៀតលើកមុន សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា មានហេតុការណ៍ភ្ញាក់​ផ្អើល​មួយ បន្ទាប់​ពីពលរដ្ឋ​រស់នៅតាម​ច្រាំង​ទន្លេ  និងហើម​ស្អុយរលួយ​ទៅហើយ កាលពីវេលាម៉ោង​០៧ និង៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ សីហា ២០១៦ ​ស្ថិតនៅចំណុច​ច្រាំងទន្លេ​​ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភពឱ្យ​ដឹងថា សាកសព​គេនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ តែ​ស្លៀក​ខោខូវប៊យ និងពាក់អាវយឺតពណ៌ខ្លាញ់ក្តាម ដោយ​ជើង ទាំង​២​ជាប់ច្រវាក់ចាក់សោ​ទៀតផង ធ្វើឱ្យគ្រប់គ្នា​ដែល​ចោមរោមមើលសាកសព រកតែពុទ្ធោទេ ព្រោះស្លាប់ទាំងជាប់ច្រវាក់ជើង​បែបនេះ ។

ទោះបីជាយ៉ាងណា សាកសពនេះ​មិនដឹងថា ជាប់ពាក់ព័ន្ធក្នុងករណី​អ្វី​នោះទេ ​សមត្ថកិច្ច​កំពុងស្រាវជ្រាវហើយ ។ ប្រសិន​បើបង​ប្អូន​​មានបាត់សាច់ញាតិ សូមមកទំនាក់ទំនង​​ខាងអាជ្ញា​ធរ​នៅទីតាំង​ខាងលើ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត