“ស៊ូភើរឡូយ” មាន​តែ​ $1.99 ក៏​អាច​ញ៉ាំ​ភីហ្សា​បាន​ដែរ

Domino’s Pizza ទើប​តែ​ចេញ​គម្រោង​ថ្មី​មួយ​ទៀត​ហៅថា​ «ស៊ូភើរឡូយ» សម្រាប់​អ្នក​ដែល​ចង់​ញ៉ាំ​ភីហ្សា​ ដោយ​ចំណាយ​អស់​តិច​ត្រឹម​តែ​ ១,៩៩ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ភីហ្សា​ខ្នាត​តូច​មួយ​។ គម្រោង​ពិសេស​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃទី​៥ ដល់​​ ៣១​ តុលា​ ២០១៦។​

 

ជួប​ជា​មួយ​ Sabay លោក អឿ​ រ៉ាវុទ្ធ​ នាយក​ប្រតិបត្តិ​នៅ ​Domino’s Pizza​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អតិថិជន​នឹង​ទទួល​បាន​​បទ​ពិសោធន៍​ថ្មី​មួយ​ទៀត​ពី​ Domino’s Pizza ដោយ​មិន​ចាំ​បាច់​ទាល់​តែ​អ្នក​មាន​លុយ​ច្រើន​ទើប​អាច​ញ៉ាំ​ភីហ្សា​បាន​នោះ​ទេ។​

 

លោក អឿ​ រ៉ាវុទ្ធ បន្ត​ថា៖ “១,៩៩​ដុល្លារ ជា​តម្លៃ​ដែល​មិន​ធ្លាប់​មាន​សម្រាប់​អតិថិជន​ដែល​អាច​ទិញ​ភីហ្សា និង​ជ្រើស​រើស​រសជាតិ​មួយ​ណា​ក៏​បាន​ក្នុង​ចំណោម​១១​រសជាតិ។ អ្វី​រឹត​តែ​ពិសេស​នោះ បើ​គាត់​​ទិញ​ភីហ្សា​ខ្នាត​តូច​៤​ រស​ជាតិ​ផ្សេង​គ្នា​វិញ​ យើង​នឹង​ផ្ដល់​ជូន​​​​តម្លៃ​ពិសេស​ត្រឹម​តែ​ ៦,៩៩​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​​អ្នក​មក​ជា​ក្រុម​ ហើយ​ចង់​ញ៉ាំ​ច្រើន​រសជាតិ​ផ្សេង​គ្នា”។

 

“ស៊ូភើរឡូយ” មាន​តែ​ $1.99 ក៏​អាច​ញ៉ាំ​ភីហ្សា​បាន​ដែរ

 

Domino’s Pizza នឹង​ផ្ដល់​ជូន​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​សម្រាប់​អ្នក​ដែល​ចង់​កុម្ម៉ង់​ទៅ​ញ៉ាំ​នៅ​ផ្ទះ​ ឬ​មក​កន្លែង​ធ្វើ​ការ ដោយ​គ្រាន់​តែ​ទាក់ទង​លេខ 18-00-20-20 (ខល​ដោយ​ឥត​គិត​ថ្លៃ) ​ប៉ុណ្ណោះ!។

 

សល់​តែ​២​ថ្ងៃ​ទៀត​ទេ «ស៊ូភើរឡូយ» នឹង​ចាប់​ផ្តើម​ហើយ ភីហ្សា​១​តម្លែ​តែ ១,៩៩ ដុល្លារ​ប៉ុណ្ណោះ! កុំ​ភ្លេច​មក​ភ្លក់​រសជាតិ​ភីហ្សា​នៅ​គ្រប់​សាខា​ពី ​Domino’s Pizza ដែល​រសជាតិ​ដើម​ដ៏​ល្បី​មក​​ពី​អាមេរិក។

Domino’s Pizza មាន​៥​សាខា ​រួម​មាន​៖
សាខា​ទី១៖ សាខា​បឹង​កេងកង
សាខា​ទី២៖ សាខា​ផ្សារ​ទំនើប ស៊ីធីម៉ល
សាខា​ទី​៣៖ សាខា​អាយ អេហ្វ អិល
សាខា​ទី​៤៖ សាខា​ផ្សារ​ទំនើប អ៊ីអនម៉ល
សាខា​ទី​៥៖ សាខា​ភ្នំពេញ​ថ្មី

 

សម្រាប់​ការ​​កុម្ម៉ង់ សូម​ទាក់ទង​លេខ 18-00-20-20 (ខល​ដោយ​ឥត​គិត​ថ្លៃ)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​​ផេក​ហ្វេសប៊ុក Domino’s Pizza Cambodia ៕