តិចនិកថែរក្សាឈុតមិនឱ្យចូចទ្រង់ទ្រាយ

6 Videos


ឈុតក្នុងអាវក្នុងឬខោក្នុងបើទោះបីវាជារបស់ស្ថិតនៅផ្នែកខាងក្នុងដែលយើងមើលពុំឃើញក្តីប៉ុន្តែរបស់មួយនេះ
យើង ក៏ត្រូវការថែរក្សារូបរាងវាដែរព្រោះថាបើកាលណាថែរក្សាទម្រង់បានល្អវាក៏ជាផ្នែកមួយជួយឱ្យរូបរាងខាងក្រៅ
របស់យើងមើលទៅល្អប្រសើរឡើង។ក្រៅពីនេះការថែរក្សាឈុតក្នុងបានល្អវានៅជួយឱ្យមិនងាយខូចបាត់បង់នាំឱ្យត្រូវចំណាយថវិការក្នុងការទិញថ្មីជាញឹកញាប់ថែមទៀត។

នេះជាវិធីក្នុងការថែរក្សាឈុតក្នុងឱ្យជាប់បានយូរដែលលោកអ្នកអាចអនុវត្តិបានដូចជា៖

*បែងចែកពណ៌ឱ្យដាច់ដោយឡែកពីគ្នា
រៀងរាល់លើកពេលដែលអ្នកធ្វើការបោកគក់ឈុតក្នុងនោះមិនគួរនាំយកទៅបោកលាយឡំជាមួយសម្លៀកបំពាក់ដទៃ
ទៀតឡើយ។ហេតុនេះរៀងរាល់ពេលបោកគក់ចាំបាច់ធ្វើការបែងចែកពណ៌និងបោកគក់ផ្សេងពីគ្នាព្រោះថានៅពេល
យកទៅបោកគក់លាយឡំគ្នាពណ៌របស់វាអាចចេញពណ៌លាយឡំគ្នាធ្វើឱ្យខូចពណ៌និងខូចសភាពទម្រង់ឈុតខោអាវក្នុងផង។

*ប្រើទឹកសាប៊ូប្រភេទមិនកាត់ខ្លាំង
សម្រាប់ការជ្រើសរើសប្រើទឺកសាប៊ូក្នុងការបោកគក់ឈុតខោអាវក្នុងអ្នកគប្បីប្រើប្រភេទសាប៊ូមិនកាត់ខ្លាំងឬអាច
ជ្រើសរើសប្រើប្រភេទសម្រាប់បោកគក់សម្លៀកបំពាក់កុមារកាន់តែប្រសើរ។ហាមប្រើម្សៅសាប៊ូកាត់ខ្លាំងឬទឹកអូសា
វ៉ែលក្នុងការបោកគក់ជាដាច់ខាតព្រោះថានៅពេលយកមកស្លៀកពាក់នោះនាំឱ្យកើតអាការស្កាបរមាស់និងពេលខ្លះថែមទាំងខូចខាតខោអាវឈុតក្នុងថែមទៀត។

*បោកគក់យ៉ាងថ្នាក់ថ្នម
នៅពេលនេះគឺតំណាក់កាលបោកគក់ដោយមិនត្រូវធ្វើការញីខ្លាំងៗឬបោកក្នុងគ្រឿងម៉ាស៊ីនបោកគក់ឡើយបើពុំនោះ
ទេឈុតក្នុងរបស់អ្នកនឹងងាយទទួលរងខូចខាតពុំខាន។ ទោះបីយ៉ាងណាបើឈុតក្នុងរបស់អ្នកប្រឡាក់គប្បីប្រើច្រាសប្រភេទសរសសទន់ធ្វើការដុសថ្នមៗឬប្រើដៃញីថ្នមៗត្រង់តែចំនុចមានការប្រឡាក់ប៉ុណ្ណោះ។ក្រៅពីនេះការបោកគក់ឈុតក្នុងត្រូវប្រើទឹកសម្អាតច្រើនលើកដើម្បីធ្វើការសម្អាតវត្ថុកខ្វក់ចេញឱ្យអស់ហើយនៅពេលប្រើស្លៀកពាក់មាន សភាពស្អាតល្អមិនបង្កការស្គាបរមាស់កើតឡើង។

*ហាលយ៉ាងដូចម្តេចមិនឱ្យខូចទម្រង់របស់ឈុតក្នុង
ក្រោយពីការធ្វើការបោកគក់ខោអាវឈុតក្នុងរួចរាល់ហើយនាពេលនេះដល់តំណាក់កាលហាលវិញម្តងដែលនេះត្រូវ បានគេេចាត់ទុកថាជាពេលវេលាសំខាន់ផងដែរ។ជាដំបូងឱ្យធ្វើការរូតយកទឺកចេញពីឈុតក្នុងឱ្យបានចេញច្រើនបំផុត មិនគួរពូតឬរលាស់ខ្លាំងៗធ្វើឱ្យអស់ទឹកឡើយព្រោះថាងាយបង្កឱ្យឈុតក្នុងខូចទ្រង់ទ្រាយណាស់។ក្រៅពីនេះមុនពេល ដែលនាំយកទៅហាលត្រូវរៀបចំឱ្យបានល្អហើយដាក់ហាលលើដែកព្យួរឱ្យត្រូវកម្តៅថ្ងៃគ្រប់គ្រាន់ដោយមិនត្រូវបង្កប់នៅខាងក្នុងដែលបង្កឱ្យអាប់មិនស្ងួតនៅពេលយកមកស្លៀកពាក់មានក្លិនឬមានមេរោគតោងនាំឱ្យកើតអាការស្គាបរមាស់កើតឡើង។

*លក្ខណៈការទុកដាក់ឈុតក្នុងដែលសមរម្យ
ឈុតខោអាវក្នុងត្រូវបានគេធ្វើការបែងចែកចេញជាពីរបែបដូចគ្នាគឺអេប៉ុងនិងមិនមានអេប៉ុង។សម្រាប់ឈុតក្នុងបែប ប្រភេទមានអេប៉ុងមិនគួរដាក់សង្កត់គរលើគ្នានិងបត់កាច់ចុះឡើងព្រោះងាអាចខូចទ្រង់ទ្រាយនិងពិសេសអាចទទួលរងខូចខាតរហូតត្រូវបោះបង់ចោលទិញថ្មីៗបន្តបន្ទាប់ទៀត។

*បើសិនដាក់បោកគក់ក្នុងម៉ាស៊ីនបោកគក់ធ្វើយ៉ាងដូចម្តេចមិនឱ្យខូចទ្រង់ទ្រាយ
ចំពោះការបោកគក់ឈុតនេះនៅក្នុងម៉ាស៊ីនបោកគក់ក៏ជាវិធីមួយទៀតដែលយើងអាចធ្វើបានដូចគ្នា(ប៉ុន្តែបើអាចចៀស
វាងក៏ប្រសើរដែរ)។ទោះបីយ៉ាងណាបើស្ត្រីយើងមិនមានពេលវេលាក្នុងការបោកគក់ទេក៏អាចប្រើម៉ាស៊ីនបោកគក់ក៏បានផងដែរ។ទោះបីយ៉ាងណាការបោកគក់ក្នុងម៉ាស៊ីនបោកគក់ចាំបាច់ត្រូវរកថង់សំណាញ់មកខ្ចប់ហើយដាក់ឈុតក្នុងបញ្ចូលខាងក្នុងព្រោះថាវិធីនេះជួយឱ្យការបោកគក់មិនខូចទម្រង់ឈុតក្នុងហើយអាចប្រើសម្រាប់ស្លៀកពាក់បានយូរ។

*កំណត់សម្គាល់
មិនត្រូវត្រាំឈុតក្នុងទុកចោលមួយយប់ឡើយពីព្រោះថាវាងាយស្លកពណ៌មុនអាយុកាលប្រើប្រាស់និងពិសេសនឹងបង្ក ឱ្យឈុតក្នុងត្រូវខូចគុណឆាប់ខូចថែមទៀត។សម្រាប់ពេលវេលាល្អបំផុតក្នុងការត្រាំឈុតក្នុងនោះគឺរយៈពេល ១០-១៥នាទីប៉ុណ្ណោះ ៕ ដេប៉ូ