តារាស្រីវ័យក្មេង ៥ ដួង ដែលកំពុងលេចធ្លោ

6 Videos


ពិតជាដូចពាក្យចាស់មួយឃ្លាពោលថា«រលកក្រោយច្រានរលកមុន»មែនដោយសារតែនៅចុងឆ្នាំ ២០១៥ និង ដើមឆ្នាំ ២០១៦ នេះគេសង្កេតឃើញមានតារាស្រីវ័យក្មេងស្អាតៗជាច្រើនកំពុងតែរះបញ្ចេញសម្រស់ប្រជែងគ្នាគួរឲ្យកត់សម្គាល់ដែលក្នុងនោះគេសង្កេតឃើញថាមានចំនួន ៥ ដួងហាក់កំពុងមានភាពលេចធ្លោ និងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ។ ខាងក្រោមនេះគឺជាឈ្មោះតារាស្រីវ័យក្មេងមានរូបសម្ផស្សស្រស់ស្អាត និង ដែលមានភាពលេចធ្លោក្នុងពិភពសិល្បៈ ។

១.ម៉ុន ផលចរិយា ហៅ រីយ៉ា
រីយ៉ា ទើបតែមានអាយុ ១៩ ឆ្នាំកំពស់ ១ ម៉ែត្រ ៦៦ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យន័រតុនផ្នែកធនាគារហិរញ្ញវត្ថុ ។ នាងចាប់ផ្ដើមមានឈ្មោះល្បីក្រោយពី បានសម្ដែងនៅក្នុងបទ “ទីបំផុត” ជាមួយ ហេង ពិទូ កាលពីចុងឆ្នាំ ២០១៥ កន្លងទៅ ។ ដោយសារតែកេរ្តិ៍ឈ្មោះរបស់នាងចាប់ផ្ដើមល្បីទើបធ្វើឲ្យម្ចាស់ផលិតកម្មមួយចំនួនចាប់អារម្មណ៍លើរូបនាង និង ទាក់ទងហៅថតសម្តែងរហូតដល់រវល់ខ្លាំងស្ទើរ គ្មានពេលសិក្សា និង សម្រាកឡើយរហូតមកដល់ពេលនេះ ។

តារាស្រីវ័យក្មេង ៥ ដួង ដែលកំពុងលេចធ្លោ

២.ហង្ស ម៉ារីនី
អតីត Freshie Girl ជំនាន់ទី៩ ពេលនេះនាងកំពុង មានឈ្មោះល្បីតាមរយៈសកម្មភាពមនុស្សធម៌ ។ និស្សិតបញ្ញាសាស្ត្រ រូបនេះ មានការងារមមាញឹកខ្លាំងនឹងការថតសម្អាងការដោយនាងបង្ហើបថា ថតឲ្យគេក្នុងមួយហាងស៊ី ៣០០ ដុល្លារ និង រវល់ក្នុងការថតសំដែងចម្រៀងខារ៉ាអូខេច្រើនដែរ ។ ព្រោះតែហេតុនេះទើបក្នុងការសម្ដែងរឿងនាងមិនទាន់ហ៊ានទទួលព្រោះចាំបញ្ចប់ការសិក្សាសិន ។

តារាស្រីវ័យក្មេង ៥ ដួង ដែលកំពុងលេចធ្លោ

៣.សូ ម៉ៃយ៉ា
តារាស្រីកូនកាត់ខ្មែរ -អាល្លឺម៉ង់ សូ ម៉ៃយ៉ា ទើបទទួលបានការងារជាពិធីការិនីនៅស្ថានីយទូរទស្សន៍ CNC ។ តារាវ័យ ២០ ឆ្នាំ ទើបហក់ចូលប្រឡូកក្នុងវិស័យសិល្បៈឆ្នាំមុន តែនាងក៏ទទួលបាន ការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនក្រោយពីនាងបានថតសំដែងក្នុងបទចម្រៀង«ស៊ូឃ្លាត»ជាមួយវង្ស តារារតនា ។ ដោយសារនាងមានរូបរាងស្អាតប្លែកបែបកូនកាត់បរទេសទើបធ្វើឲ្យនាងត្រូវ ប៉ាន់ក្នុងការសំដែងពោលគឺនាងមមាញឹកក្នុងការងារដើរម៉ូដថតស្ប៉តពាណិជ្ជកម្ម និង ចម្រៀងខារ៉ាអូខេ ។

តារាស្រីវ័យក្មេង ៥ ដួង ដែលកំពុងលេចធ្លោ

៤.រ៉ូ ចាន់ដារ៉ា ហៅ ស្រីលាភ
នាងជាតារាសម្ដែងវ័យក្មេង និង ទទួលបានប្រជាប្រិយភាពខ្លាំងតាមរយៈការថតស្ប៉តឲ្យផ្សារ អ៊ីអនម៉ល នាពេលកន្លងមក ។ ពេលនេះទៀតគេសង្កេតឃើញថានាងហាក់មមាញឹកក្នុងការសម្ដែងកាយវិការក្នុងចម្រៀងខារ៉ាអូខេ ជាពិសេសគឺថតសម្អាងការ ។ ស្រីលាភ ចាប់ផ្ដើមប្រឡូកសិល្បៈក្នុង ឆ្នាំ ២០១៤ ប៉ុន្តែនៅរយៈពេលចុងក្រោយនេះកញ្ញាត្រូវបានទស្សនិកជនស្គាល់ច្រើន ។

តារាស្រីវ័យក្មេង ៥ ដួង ដែលកំពុងលេចធ្លោ

៥.ប៊េនីយ៉ាំង
ស្រីស្អាតសិចស៊ី ប៊េនីយ៉ាំង បន្ទាប់ពីសម្ដែងក្នុងរឿង “ក្រមុំ ៣១ កំលោះ ៥២ ” រួចមកទាំងតម្លៃខ្លួន និង ការងារគឺសុទ្ធតែឡើងក្រឺតៗទាំងអស់ ។ ថ្វីបើមានការរិះគន់ពីភាពសិចស៊ី របស់នាងតែក៏មានការ ចាប់អារម្មណ៍គាំទ្រនាងលើការហ៊ានបង្ហាញភាពសិចស៊ីរបស់នាងពីសំណាក់មហាជនមួយចំនួនផងដែរដោយគេចាត់ទុកថានាងសិចស៊ីបែបសិល្បៈ ៕ ដេវីត

តារាស្រីវ័យក្មេង ៥ ដួង ដែលកំពុងលេចធ្លោ