បារាំង​ទុក្ខ​ជាន់​លើ​ទុក្ខ! ​​គ្រោះ​ថ្នាក់​ទៀត​ហើយ រថភ្លើង​ល្បឿន​លឿន​​មួយ​ខ្សែរ​រអិល​​ធ្លាក់​​ស្ពាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស

ក្រោយ​ហេតុ​ការណ៍​វាយ​ប្រហារ​នៅ​ទីក្រុង​ប៉ារីស​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន​រយ​នាក់​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​រង្គោះ​រង្គើរ​មិន​ទាន់​នឹង​មាន​ស្ថាន​ភាព​ប្រសើរ​នៅ​ឡើយ​ផង​ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​មួយ​ទៀត​ក៏​បាន​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​បារាំង​ជួប​រឿង​ផ្ទួនៗ។

បើ​តាម​រយៈ​ប្រភព​ពី​សារព័ត៌មាន​ដ៏​ល្បី​របស់​អង់គ្លេស​ dailymail បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ម្សិល​មិញ​មាន​គ្រោះ​ថ្នាក់​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​សង្កាត់ Eckwersheim​ ស្ថិត​នៅ​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារាំង ដោយ​រថភ្លើង​ល្បឿន​លឿន​មួយ​​ខ្សែរ​បាន​រអិល​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​នៅ​លើ​ស្ពាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​​។

តាម​ប្រភព​ពី​សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា​តាម​តួរ​លេខ​បណ្ដោះ​អាសន្ន ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ៥ នាក់ និង​របួស ៧នាក់ ហើយ​ក្រុម​ជួយ​សង្គ្រោះ​ក៏​បាន​បន្ត​រុក​រក​ជន​រង​គ្រោះ​ផ្សេង​ទៀត​ផង​ដែរ។ ​នេះ​ជា​គ្រោះ​ថ្នាក់​ផ្ទួន​សម្រាប់​ប្រទេស​បារាំង​ ក៏​ដូចជា​ជន​ជាតិ​បារាំង​ផង​ដែរ៕​​​​

» Update ៖ នៅ​ពេល​នេះ​តួរលេខ​អ្នក​ស្លាប់​បាន​កើន​រហូត​ទៅ​ដល់​ ៧ នាក់ និង​អ្នក​របួស ១០ នាក់

ប្រែសម្រួលដោយ ៖ បុរសកម្សត់
ប្រភព ៖ 

  • បារាំង​ទុក្ខ​ជាន់​លើ​ទុក្ខ! ​​គ្រោះ​ថ្នាក់​ទៀត​ហើយ រថភ្លើង​ល្បឿន​លឿន​​មួយ​ខ្សែរ​រអិល​​ធ្លាក់​​ស្ពាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ចំនេះដឹង
Tags: