ម្ដាយ​ទុក​ក្រដាស​មួយ​សន្លឹក​ដែល​ធ្វើ​ឲ្យ​កូន​ដែល​ងប់​នឹង​អ៊ីនធឺណិត សុខ​ចិត្ត​សម្អាត​ផ្ទះបាយ

ក្មេងសម័យបច្ចុប្បន្ននេះតែងតែងប់ងុលនឹងការលេងអ៊ីនធឺណិត ស្ទើរភ្លេចជួយកិច្ចការផ្ទះ ឬ សិក្សាជាដើម។

ជាក់ស្ដែងស្រីម្នាក់ក្រោយពីសង្កេតឃើញថាកូនរបស់ខ្លួនកាន់តែខ្ជិលទៅៗ ហើយមួយថ្ងៃមួយថ្ងៃចំណាយតែពេលវេលាលេង អ៊ីនធឺណិត គាត់ក៏បានប្រើប្រាស់វិធីសាស្ត្រមួយដើម្បីឲ្យកូនរបស់គាត់ជួយសម្អាតផ្ទះបាយ ដោយប្រើប្រាស់ក្រដាសណែនាំមួយសន្លឹក។

នៅក្នុងក្រដាសនោះគាត់បានសរសេរថា ” នៅថ្ងៃនេះលេខសម្ងាត់ WIFI អាចដោះបានដោយផ្ញើរូបថតនៃផ្ទះបាយដែលបានសម្អាតរួចរាល់មកកាន់ម៉ាក ជាងនេះទៅទៀតរូបថតត្រូវតែឃើញប្រអប់នំមួយនៅពីលើតុក្បែរចង្ក្រាន (ការពារការប្រើប្រាស់រូបថតចាស់) … “

ហើយរូបថតដែលបង្ហាញពីក្រដាសមួយសន្លឹកនេះត្រូវបានបង្ហោះដោយកូនរបស់គាត់នៅក្នុងបណ្ដាញសង្គម ដែលចង់បង្ហាញពីល្បិចថ្មីរបស់ម្ដាយខ្លួន ក្នុងការធ្វើឲ្យខ្លួនសុខចិត្តសម្អាតផ្ទះបាយ៕

  • ម្ដាយ​ទុក​ក្រដាស​មួយ​សន្លឹក​ដែល​ធ្វើ​ឲ្យ​កូន​ដែល​ងប់​នឹង​អ៊ីនធឺណិត សុខ​ចិត្ត​សម្អាត​ផ្ទះបាយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ចំនេះដឹង
Tags: