ថា​ម៉េច​ ! Messi ចុះ​កុងត្រា​ដំបូង​ជាមួយ​ Barcelona ​គឺ​នៅ​លើ​កន្សែង​ដៃ​

កីឡាករ Lionel Messi បានស្នាក់នៅជាមួយក្លឹប Barcelona រយៈពេលប្រមាណ១៥ឆ្នាំមកហើយ ( គិតទាំងនៅយុវជន ) ហើយគិតមកដល់ពេលនេះអាចនិយាយបានថាគេគឺក្លាយជាវីរុរសមួយរូបរបស់ Barcelona ទៅហើយ ព្រោះរូបគេបានរួមចំណែកជួយឲ្យក្លឹបមួយនេះឈ្នះពានយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ដោយឡែកគេហទំព័រ The Sun ថ្មីៗនេះទើបតែចុះផ្សាយពីអត្ថបទមួយដែលបញ្ជាក់ថាកុងត្រាដែល Messi ចុះដំបូងជាមួយ Barcelona គឺនៅលើកន្សែងដៃ ។ ដោយយោងតាមសារព័ត៌មានដដែលបានឲ្យដឹងថាកាលថ្ងៃទី១៤ខែធ្នូឆ្នាំ២០០០លោក Carles Rexach ដែលជា Director របស់ Barcelona បានទៅជួប Messi នឹងឪពុកគេដែលពេលនោះ Messi ទើបតែមានអាយុប្រមាណជា១៣ឆ្នាំប៉ុននោះ ។

ជាការពិតដំបូងឡើយលោក Carles Rexach ត្រូវបានគេដឹងថាគ្រាន់តែចង់ទៅឃើញសមត្ថភាពរបស់ Messi ប៉ុណ្ណោះខណៈលោកមិនទាន់មានបំណងចុះកុងត្រាភ្លាមៗនោះទេ ប៉ុន្តែដោយសារតែបានឃើញសមត្ថភាពដ៏អស្ចារ្យរបស់ Messi នៅលើទីលានលោកក៏សម្រេចចិត្តធ្វើកិច្ចព្រមព្រៀងតែម្ដងជៀសវាងក្លឹបដទៃទិញគេទៅមុនបាត់ យ៉ាងណាកុងត្រាលើកន្សែងដៃបានក្លាយជាការចងចាំដ៏អស្ចារ្យមួយបើគិតមកដល់បច្ចុប្បន្ន ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ថា​ម៉េច​ ! Messi ចុះ​កុងត្រា​ដំបូង​ជាមួយ​ Barcelona ​គឺ​នៅ​លើ​កន្សែង​ដៃ​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: