ក្លឹប AC Milan កំពុងពិចារណាលើ កីឡាករ Memphis Depay(មានវិដេអូ)

ក្លឹបអ៊ីតាលី AC Milan មានការចាប់អារម្មណ៍ ចំពោះកីឡាករ​ Memphis Depay ដែលលេងនៅក្លឹបបីសាចក្រហម Manchester United យោងតាម Tuttomercato ។

Memphis Depay

កីឡាករ Depay បានព្យាយាមចាប់យកសំណុំបែបបទនៃការផ្លាស់ប្តូរចាប់តាំងពីពេលដែលគាត់ បានមកដល់ទឹកដី Old Trafford ដោយបានគិតថាខ្លួនឯង មិននៅក្នុងផែនការរបស់ គ្រូបង្វឹក លោក Jose Mourinho នោះទេ។

Memphis-Depay-Net-Worth

ចំពោះកីឡាករខ្សែបម្រើស្លាបរបស់ហូឡង់​ Memphis Depay ត្រូវបានគេជឿជាក់ថា នឹងត្រូវចាកចេញពី ក្លឹបបិសាចក្រហម Manchester United ក្នុងពេលឆាប់ៗនេះ ប្រសិនបើមានការផ្តល់ហេតុផលមួយសមហេតុផល សំរាប់ ក្លឹបខ្លួនបច្ចុប្បន្ន។

រីឯក្លឹប AC Milan បានអោយដឹងទៀតថា ការផ្លាស់ប្តូរ កីឡាករ Depay នឹងត្រូវបានបញ្ចប់ ក្នុងកំឡុងខែមករា ឆ្នាំក្រោយនេះហើយ។

សូមទស្សនាវិដេអូ Highlight របស់ Memphis Depay

ប្រភព៖ Mirror

The post ក្លឹប AC Milan កំពុងពិចារណាលើ កីឡាករ Memphis Depay(មានវិដេអូ) appeared first on CamboSport.