យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​២២​មិន​មាន​ការ​រារាំង​ពី​កម្លាំង​អាជ្ញាធរ​ទេ

សហគមន៍​បុរីកីឡា បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​ថ្ងៃ​ទី​៣ តុលា។ យុទ្ធនាការ​ថ្ងៃ​នេះ​មិន​មាន​ការ​រារាំង​ពី​កម្លាំង​អាជ្ញាធរ​ទេ។ អ្វី​ដែល​ប្លែក​នោះ គឺ​នៅ​សហគមន៍​បុរីកីឡា មាន​ការ​ចូលរួម​ពី​ក្មេងៗ។ ពួក​គេ​ប្រើ​ស្កុត​ខ្មៅ​មក​បិទ​លើ​មាត់។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី ស ស៊ន ប្រាប់​ថា ស្កុត​ខ្មៅ​ដែល​យក​មក​បិទ​មាត់​ពួក​គាត់​នោះ មាន​ន័យ​ថា ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

ចំណែក​សហគមន៍​បឹងកក់ មិន​បាន​ប្រមូល​ផ្ដុំ​គ្នា​ដូច​សប្ដាហ៍​កន្លង​ទៅ​ឡើយ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣ តុលា ដោយសារ​ពួក​គាត់​រវល់​ទៅ​ស្រុក​កំណើត​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ តែ​ពួក​គាត់​នឹង​បង្ហោះ​សារ​ទាមទារ​យុត្តិធម៌​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ជំនួស​វិញ។

សហគមន៍​មាន​ទំនាស់​ដីធ្លី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​បទ​សមគំនិត​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

សូម​រង់ចាំ​អាន ឬ​ស្ដាប់​ព័ត៌មាន​បន្ថែម​នៅ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។