មុននេះបន្តិច​ ម្ចាស់ផ្ទះកម្តៅ​សម្លឆេះឆ្នំាង​ហុយផ្អើលហៅឡានទឹក

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ ម្ចាស់ផ្ទះមួយខ្នងបានកម្តៅសម្ល(ខ)​ តែទំនងជា​ភ្លេចបិទចង្រ្កាន ​​​បណ្តាលឲ្យឆេះឆ្នាំងសម្លផ្សែងហុយទ្រលោម​ចេញពីក្នុងផ្ទះ ​បង្កឲ្យមានការភ្ញាក់ផ្អើលអ្នក​ជិតខាងជួយ​ទូរស័ព្ទ​រថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍​បាញ់ពន្លត់ពុំបង្កឲ្យមានការ​ឆេះលំនៅដ្ឋាននោះទេ ។

ហេតុការណ៍នេះ​បានកើតឡើងនៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី០៣​ តុលា ២០១៦ ​នៅក្នុងបូរីពិភពថ្មី ​ផ្ទះលេខ២៥ ស្ថិតក្នុង​ភូមិក្រុងថ្មី ​សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ ។

សេចក្តីរាយការណ៍បានបន្តថា ​ម្ចាស់ផ្ទះខាងលើឈ្មោះ ​ទេព សារ៉ាត់​ អាយុ៥០ឆ្នាំ ​មន្រ្តីគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ៕