អាហារ១០ប្រភេទ​ដែល​ផ្តល់​ថាមពល​ខ្ពស់​ដល់​រាងកាយ

ប្រសិន​បើ​អ្នក​តែងតែ​ប្រើ​កំលាំង​ច្រើន​ហើយ​ទទួលទាន​ដំណេក​មិន​គ្រប់គ្រាន់​ហើយ​ធ្វើ​អោយ​អ្នក​មាន​អារម្មណ​អស់​កម្លាំង​ល្ហិតល្ហៃ​នោះ​សូម​ជ្រើសរើស​ទទួលទាន ភេសជ្ជៈ ឬ​បន្លែ​ផ្លែឈើ​ដូច​ខាងក្រោម​នេះ៖
១. កាហ្វេ៖ វា​ជា​ភេសជ្ជៈ​ដែល​ពេញនិយម​និង​មាន​តួនាទី​ជួយ​ដាស់​ស្មារតី​ក៏​ប៉ុន្តែ​សូម​ទទួល​ទាន​វា​នៅ​ក្នុង​កំរិត​សម​ល្មម​បាន​ហើយ។
២. តែ៖ មិន​ខ្វល់​ពី​ប្រភេទ​របស់​វា​ទេ វា​មាន​គុណប្រយោជន៍​ដោយសារ​ត្រូវ​ប្រើ​ទឹក​ក្តៅ​ឆុង​ហើយ​វា​ប្រសើរ​ជាង​ការ​ទទួលទាន​កាហ្វេ​ដោយសារ​តែ​វា​ផ្ទុក​សារធាតុ​កាហ្វេ​អ៊ីន​តិច​ជាង​កាហ្វេ​ដែល​មាន​តួនាទី​ជួយ​បង្កើន​ថាមពល​ផង​ដែរ។
៣. គ្រាប់​ធញ្ញជាតិ៖ គ្រាប់​អាល់ម៉ុន គ្រាប់​វ៉លណាត់ គ្រាប់​ស្វាយចន្ទី ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់​ធម្មជាតិ​ដែល​ផ្តល់​ថាមពល​ដល់​រាងកាយ។
៤. គ្រាប់​ល្ពៅ៖ គ្រាប់​ល្ពៅ​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ដែល​ផ្តល់​ថាមពល​និង​ជាតិ​ខ្លាញ់​មិន​ឆ្អែត​ដូចជា​សារធាតុ​ម៉ាញេស្យូម​ជា​ដើម។
៥. ប្រភេទ​សណ្តែក​កួរ៖ សណ្តែក​កួរ​សម្បូរ​ទៅ​ដោយ​វីតាមីន​ដែល​មាន​កាបូនអ៊ីដ្រាត​ច្រើន​ជួយ​ផ្តល់​ថាមពល​ដល់​រាងកាយ​បាន​យូរ។
៦. ផ្លែ​ចេក៖ កីឡា​សាច់ដុំ​និង​អ្នក​លេង​កីឡា​តែងតែ​ជ្រើសរើស​ចេក​ដើម្បី​បន្ថែម​ថាមពល។
៧. ផ្លែ​ប៉ោម៖ ជាតិ​ស្ករ (Fructose) នៅ​ក្នុង​ផ្លែ​ប៉ោម​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​រាងកាយ​ដូច​ប្រេង​ឥន្ធនៈ។ វា​ផ្ទុក​វីតាមីន​Cបង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ។
៨. ផ្លែ​ឪឡឹក៖ ដោយ​សារ​តែ​ផ្លែ​ឪឡឹក​សម្បូរ​ជាតិ​ទឹក​តែ​វា​ក៏​សម្បូរ​វីតាមីនBនិង​ប៉ូតាស្យូម​ផង​ដែរ។
៩. ស៊ុត៖ ស៊ុត​គឺ​ជា​ប្រភព​ដែល​មាន​សារធាតុ​ប្រូតេអ៊ីន​និង​វីតាមីន​Bខ្ពស់។
១០. សូកូឡា​ខ្មៅ៖ រសជាតិ​នៅ​ក្នុង​សូកូឡា​ខ្មៅ​ជួយ​សម្រួល​ចលនា​ឈាម​រត់​ទៅ​កាន់​ខួរក្បាល។ ម្យ៉ាង​វិញ​ទៀត​នោះ​វា​ជួយ​កាត់​បន្ថយ​កំរិត​ស្ត្រេស​និង​ជួយ​អោយ​មាន​អារម្មណ​ស្រស់​ថ្លា៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ healthdigezt

  • អាហារ១០ប្រភេទ​ដែល​ផ្តល់​ថាមពល​ខ្ពស់​ដល់​រាងកាយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: