កំពូលតារាសិចស៊ីថៃមានសំណាងរៀបការជាមួយបុរសអ្នកមាន

6 Videos


កាលពីពេលថ្មីៗនេះកំពូលតារាសិចស៊ីថៃ វ័យ ៣២ ឆ្នាំនាង Chotika Wongwilas ឈ្មោះហៅក្រៅNoey មានជោគសំណាងខ្ពស់ដោយបានរៀបការជាមួយនឹងបុរសអ្នកមានទ្រព្យម្នាក់ ។ បន្ទាប់មកនាង Noey បានបង្ហោះរូបថតស្ថិតក្នុងឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត និង ដ៏មានតម្លៃជាច្រើនសន្លឹកទៀតផង ។

កំពូលតារាសិចស៊ីថៃមានសំណាងរៀបការជាមួយបុរសអ្នកមាន

តាមពិតនាង Noey គឺជាតារាសម្តែង និង បង្ហាញម៉ូដដ៏ល្បីល្បាញរបស់ថៃ ប៉ុន្តែដោយសារតែនាងមាន រូបសម្រស់ស្រស់ស្អាតពីកំណើត និង មានរាងសិចស៊ីផងនោះទើបនៅក្នុងខ្សែវីដេអូសម្រាប់ដាក់បញ្ចាំងនៅក្នុង ស្ថានីយ៍ទូរទស្សន៍ នាងតែងសម្តែងជាតួអង្គតារាសិចស៊ី និង ឈុតស្នេហាស្រៀវស្រើបជាញឹកញាប់ ។ នៅក្នុង ក្រខ្សែភ្នែករបស់មហាជននាងបានក្លាយជាកំពូលតារាសិចស៊ីគ្មានគូផ្ទឹម ។ ក្រៅពីភាពល្បីល្បាញនៅក្នុងពិភព សិល្បៈ និង បង្ហាញម៉ូដ នាងក៏មានមុខរបររកស៊ីផ្ទាល់ខ្លួនផងដែរ ។

កំពូលតារាសិចស៊ីថៃមានសំណាងរៀបការជាមួយបុរសអ្នកមាន

តាមរយៈបណ្តាញព័ត៌មានថៃ បានឲ្យដឹងថា មុខរបររកស៊ីរបស់នាង គឺផលិតផលសម្រកទម្ងន់ បំប៉នសុខ ភាព និង គ្រឿងសម្អាង ដែលមានដើមទុនរាប់សិបលានបាត ។ ដូច្នេះនាងក៏បានក្លាយជាថៅកែស្រីដែលមាន រូបសម្រស់ដ៏ស្រស់ស្អាត និង ដ៏មានឥទ្ធិពលម្នាក់ផងដែរនៅក្នុងប្រទេសថៃ ជាពិសេសការថតផ្សព្វផ្សាយពាណិជ្ជ កម្មសម្រាប់ផលិតផល គឺនាងថតដោយខ្លួនឯងផ្ទាល់តែម្តង ។

កំពូលតារាសិចស៊ីថៃមានសំណាងរៀបការជាមួយបុរសអ្នកមាន

នាង Noey ដែលមានមុខរបររកស៊ីផ្ទាល់ខ្លូន និង រៀបការជាមួយបុរសអ្នកមានទ្រព្យផងនោះ គឺចាត់ទុក ថា ជាមនុស្សមានជោគសំណាងខ្ពស់បំផុត មានជីវភាពរស់នៅយ៉ាងហ៊ឺហាបែបអ្នកមានទ្រព្យដោយនៅក្នុងរូបថត នោះនាងកំពុងតែកាន់កាបូបយួរដៃដ៏មានតម្លៃម៉ាក Dior ឈរក្បែររថយន្តប្រណាំងដ៏ទំនើបម៉ាក Porsche ។ ក្រៅពីនោះនាងតែងប្រើឈុតសម្លៀកបំពាក់ម៉ាកល្បីៗ និង កាបូបយួរដៃម៉ាក Chanel និង Hermes ទៀត ផង ៕ គ ឡេង

កំពូលតារាសិចស៊ីថៃមានសំណាងរៀបការជាមួយបុរសអ្នកមានកំពូលតារាសិចស៊ីថៃមានសំណាងរៀបការជាមួយបុរសអ្នកមាន