Real Madrid ចាញ់​ទាំង​ប្រផិត​ប្រផើយ​ក្រោម​ដៃ​ Sevilla

កាល​ពី​យប់​មិញ​ក្លឹប​អធិរាជ​ស​ Real Madrid បាន​រង​បរាជ័យ​ដោយ​លទ្ធផល​២​ទល់​នឹង​៣​ក្រោម​ស្នា​ដៃ​ក្លឹប​ Sevilla ។

ដោយ​ក្នុង​ការ​ប្រកួត​ត្រឹម​នាទី​ទី​២២​កីឡាករ​ Sergio Ramos បាន​ស៊ុត​មួយ​គ្រាប់​ជួយ​ Real Madrid នាំ​មុខ​មុន​ ប៉ុន្តែ​នៅ​នាទី​ទី​៣៦​កីឡាករ​ Ciro Immobile បាន​រក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ក្លឹប​ Sevilla មក​វិញ​ ។

ចូល​ដល់​តង់​ទី​២​នៅ​នាទី​ទី​៦១​កីឡាករ​ David Banega បាន​ជួយ​ Sevilla ឲ្យ​ធ្វើ​ការ​នាំ​មុខ​វិញ​ម្ដង​ ហើយ​ចូល​ដល់​នាទី​ទី​៧៤​ Fernando Llorente បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ជួយ​ឲ្យ​ Sevilla កាន់​តែ​កក់​ក្ដៅ​ ទោះ​យ៉ាង​ណា​នៅ​ជិត​ចប់​ការ​ប្រកួត​គឺ​នាទី​ទី​៩០​+​៣​ទៅ​ហើយ​កីឡាករ​ James Rodriquez ក៏​អាច​រក​មួយ​គ្រាប់​ឲ្យ​ Real Madrid បាន​វិញ​ផង​ដែរ​ ។

អត្ថបទ ៖ វិចទ័រ

  • Real Madrid ចាញ់​ទាំង​ប្រផិត​ប្រផើយ​ក្រោម​ដៃ​ Sevilla已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កំសាន្ត
Tags: