ការ​សម្រេច​ចិត្ត​របស់​ Vardy ប្រហែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Arsenal មួយ​ចំនួន​ខក​ចិត្ត​ខ្លាំង​ហើយ​មើល​ទៅ​

យើងឃើញថាមួយរយៈមុននៅលើគេហទំព័របរទេសជាច្រើនចុះផ្សាយថាក្លឹប Arsenal ជិតឈានដល់កិច្ចព្រមព្រៀងផ្លូវការក្នុងការនាំយកខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Leicester City គឺកីឡាករ Jamie Vardy ខណៈដំណឹងទាំងនេះធ្វើអ្នកគាំទ្ររបស់ Arsenal មួយចំនួនមានការសប្បាយចិត្តព្រោះពួកគេពេញចិត្តទម្រង់លេងខ្សែប្រយុទ្ធនេះជាខ្លាំង ។

តែយ៉ាងណាផ្ទុយទៅវិញបើយោងតាមការចុះផ្សាយរបស់ Sky Sport ថ្មីៗនេះបានឲ្យដឹងថាកីឡាករ Jamie Vardy បានសម្រចបដិសេធក្នុងការផ្ទេរទៅ Arsenal ហើយបន្តស្នាក់ជាមួយក្លឹប Leicester City ខណៈគេមានគម្រោងបន្តកុងត្រាថ្មីថែម៤ឆ្នាំទៀតជាមួយក្រុមការពារតំណែងជើងឯក Premier League នេះក្រោយចប់ភារកិច្ចជួយជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ Euro 2016 ។

ជាការពិតការបដិសេធរបស់ Vardy បានធ្វើឲ្យអ្នកគាំទ្រ Arsenal មួយចំនួនបានសម្ដែងការខកចិត្តមែនទែនខណៈក្លឹបរបស់ពួកគេបច្ចុប្បន្នពិតជាខ្វះខ្សែប្រយុទ្ធកណ្ដាលដ៏មុតស្រួចមួយរូបមែនព្រោះ Giroud និង Welbeck សុទ្ធតែធ្វើមិនសូវបានល្អនោះទេ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ការ​សម្រេច​ចិត្ត​របស់​ Vardy ប្រហែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Arsenal មួយ​ចំនួន​ខក​ចិត្ត​ខ្លាំង​ហើយ​មើល​ទៅ​已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: