Xiaomi​ ​គ្រោង​បើក​ហាង​ចែកចាយ​ ​១០០០​ ​កន្លែង ជុំវិញ​ពិភពលោក

ទន្ទឹម​នឹង​កំណើន​ប្រជាប្រិយភាព​ប៉ុន្មាន​ឆ្នាំ​ជាប់​ៗ​គ្នា​ ​Xiaomi​ ​ទើប​ចេញ​សេចក្ដី​ប្រកាស​បើក​ហាង​ចែកចាយ​ផ្លូវការ​ប្រមាណ​ ​១០០០​ ​កន្លែង​ជុំវិញ​ពិភពលោក​នា​ឆ្នាំ​ ​២០២០។

 

Xiaomi​ ​គ្រោង​បើក​ហាង​ចែកចាយ​ ​១០០០​ ​កន្លែង ជុំវិញ​ពិភពលោក

 

ការ​ប្រកាស​នេះ​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​បង្ហាញ​ថា​ព្រោះ​ពួក​គេ​ចង់​ដណ្ដើម​យក​តំណែង​ជា​ក្រុមហ៊ុន​ឈាន​មុខ​មួយ​លើ​វិស័យ​បច្ចេកវិទ្យា​ស្មាតហ្វូន​ ​ហើយ​ចង់​បង្ហាញ​ពី​សក្ដានុពល​របស់​គេ​ទៅ​ខាង​ក្រៅ​ ​ជា​ពិសេស​ក្រុមហ៊ុន​គូរ​ប្រជែង​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន​ដូច​គ្នា។

 

ដោយ​ឡែក​អ្នក​វិភាគ​ទីផ្សារ​បច្ចេកវិទ្យា​អន្តរជាតិ​ជា​ច្រើន​លើក​ឡើង​ថា​ភាគ​ច្រើន​នៃ​ចំនួន​ហាង​ទាំង​នោះ​គឺ​ស្ថិត​ក្នុង​ប្រទេស​ចិន​ ​និង​តំបន់​ស៊ី​ ​ខណៈ​ដែល​ក្រុមហ៊ុន​បង្ហាញ​ថា​អាច​មាន​ដល់​តំបន់​អឺរ៉ុប​ ​និង​អាមេរិក៕

 

អាន​បន្ត​ ​៖​ Youtube​ ​ចេញ​មុខងារ​ថ្មី​ ​​អ៊ីនធឺណិតខ្សោយក៏ប្រើបាន

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​phonearena