លោក Jose Mourinho ថាខ្ញុំពិតជាសោកស្ដាយដែល SAM បាត់បង់តំណែងជាគ្រូបង្វឹកអង់គ្លេស(មានវិដេអូ)

លោក Jose Mourinho ជាចាត់ការរបស់ក្រុមបីសាចក្រហម Manchester United បានសំដែងការសោកស្ដាយដល់លោក Sam Allardyce បន្ទាប់ពីអតីតអ្នកចាត់ការក្រុម Sunderland រូបនេះ​បានបាត់បង់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ក្រោយដឹកនាំបានត្រឹមរយះពេល ៦៧ថៃ្ង និង១ប្រកួត ដោយសារលោកបាន​ប្រព្រឹត្ត​ខុស​នឹងច្បាប់​កិច្ច​សន្យា​​ពោល​គឺ​ ប្រើ​តួនាទី​របស់​ខ្លួន​ចរចា​លើ​កិច្ច​ព្រមព្រៀម​មួយ ដែល​មាន​តម្លៃ​ ៤សែន​ផោន​ និង​ផ្ដល់​ដំបូន្មាន​ជុំ​វិញ​ការ​ដោះដូរ​កីឡាករ។
Sam Allardyce

Mourinho បាននិយាយថា រឿងដែលខ្ញុំអាចនិយាយពេលនេះ គឺខ្ញុំពិតជាសុំទោសលោក Sam Allardyce​ ដែលបាត់បង់ការងារនេះ ព្រោះខ្ញុំដឹងថាការងារនេះគឺជាក្ដីសម្រៃរបស់លោក ។ ខ្ញុំចូលចិត្ដ នឹងគោរព Sam ហើយវាមិនអាចផ្លាស់ប្ដូរបានឡើយ។ រឿងនេះគឺរវាង FA និងរូបគេ ខ្ញុំគ្មានអ្វីត្រូវនិយាយឡើយ​ ។

West-ham-v-Chelsea

លោក Jose Mourinho នឹងត្រូវដឹកនាំកូនក្រុមរបស់ខ្លួន បើកទ្វារកីឡដ្ឋាន Old Trafford នៅរាត្រីថៃ្ងសែ្អក វេលាម៉ោង ២:០៥នាទីរំលងអាធ្រាត ទល់នឹងក្រុម Zorya ក្នុងពានរង្វាន់ Europa League វគ្គសន្សំពិន្ទុពូល A ។

សូមទស្សនាវិដេអូសំដែងការសោកស្រាយរបស់លោក​ Sam Allardyce

ប្រភព៖ Dailymail

The post លោក Jose Mourinho ថាខ្ញុំពិតជាសោកស្ដាយដែល SAM បាត់បង់តំណែងជាគ្រូបង្វឹកអង់គ្លេស(មានវិដេអូ) appeared first on CamboSport.