សាហាវណាស់! ម៉ូតូ២គ្រឿងបុកគ្នាលាន់ដូចរន្ទះ ស្លាប់២នាក់ របួសធ្ងន់២នាក់ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច!

(កំពង់ស្ពឺ)៖ ក្មេងប្រុសស្រី ២នាក់បងប្អួន ​បាន​ស្លាប់ភ្លាមៗ​ និង២នាក់ផ្សេងទៀត បានរងរបួសធ្ងន់​ក្នុងគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយ រវាងម៉ូតូបុកជាមួយម៉ូតូ ខណៈមេឃរកកលចង់ភ្លៀងហើយងងឹត។​ ហេតុការណ៍នេះ បានកើតបានឡើងលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែតលេខ៩៩-១០ ចំណុចផ្សារពេជ្រនិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់​ស្ពឺ។

មន្ត្រីមូលដ្ឋាននៅចំណុចខាងលើ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងនៅម៉ោង ៨៖២៥នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ដែលបង្កឡើងដោយម៉ូតូបុកជាមួយម៉ូតូ ក្នុងទិសដៅបញ្ច្រាស់គ្នា ក្នុងនោះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក បានបើករត់គេចបាត់ក្រោយពេលកើតហេតុ តែបានបន្សល់ទុក​អ្នកជិះពីក្រោយម្នាក់ ឈ្មោះ អាន វីរៈ​ អាយុ២៩ឆ្នាំ របួសធ្ងន់ (ធ្លាក់ពីលើម៉ូតូដែលជិះរត់)។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បាននិយាយថា អ្នកទាំងអស់ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ពីលិចទៅកើត មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូ១គ្រឿង ម៉ាក YAVMAHA ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខបើក​បរ​ដោយឈ្មោះ ពុធ រ័ត អាយុ១៤ឆ្នាំ (ស្លាប់) រួមទាំងអ្នកជិះជាមួយ ២នាក់ទៀត មាន​ឈ្មោះ​ ញឹក ចន្ធី ភេទស្រី អាយុ៣៦ឆ្នាំ (របួស​ធ្ងន់) និងឈ្មោះ ពុធ ថាវីន ភេទស្រី អាយុ៥ឆ្នាំ (ស្លាប់ដែរ) ពួកគេមានទីលំនៅ​ភូមិទី៦​ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្ត​សញ្ញាណភាគីម៉ូតូម្ខាងទៀត ដើម្បីរៀបចំកសាងសំណុំរឿងតាមនិតិវិធីច្បាប់។ ចំពោះសាក​សពប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅ​សង្រ្គោះនៅមន្ទីរពេទ្យ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត  កាលពី​វេលា​ម៉ោង​០៧​ និង​៣០​នាទី​ យប់​ថ្ងៃ​ទី​២៨​ កញ្ញា​ ​២០១៦ កន្លងទៅ ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ​៣៤០-៣៤១ ក្នុងភូមិ​ភ្នំ​ធំ​ថ្មី ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្ត​បន្ទាយមានជ័យ​។ 

​ជនរងគ្រោះដែលស្លាប់ឈ្មោះ​លី សី​ឡៃ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ រស់​ភូមិ​គោក​ស្វាយ ឃុំ​រហាត់ទឹក ស្រុក​មង្គលបូ​រី បើក​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១១ ពាក់​ស្លាក​លេខ ប៉ៃលិន​1A 6881 មាន​អ្នក​រួម​ដំណើរ​ ចំនួន​២​នាក់​ទៀត ​ឈ្មោះ​ទាវ ជា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​ជា​អ្ន​កភូមិ​ជាមួយ​ រង​របួសធ្ងន់​ឈ្មោះធី ភេទ​ប្រុស​ ស្លាប់​នៅ​មន្ទី​រ​ទេ​ព្យ ។​

ចំណែក​អ្នកបើកបរ​ម្ខាង​ទៀត​ឈ្មោះ​សល់ សិលា ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ជនខេត្តបាត់ដំបង បើកបរ​ម៉ូតូ​ម៉ា ORX សេរី​២០១៦ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខស្លាប់​នៅ​នឹង​កន្លែង​។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ​តាម​ការ​ឲ្យ​ដឹង​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​ម៉ាក​ហុងដា បើកបរ​ដោយ​ឈ្មោះលី សី​ឡៃ មាន​ឌុ​ប​គ្នា​២​នាក់ បាន​បើក​ពី​ទិស​ខាងជើង​ទៅត្បូង ពេល​ដល់​កន្លែង​កើតហេតុ បាន​វ៉ា​ជែង​រថយន្ត​​​​ដែល​បើក​ពីមុខ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាកORX ចំ​ពីមុខពេញទំហឹង​ បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស រីឯ​ម៉ួ​តូ​ក៏​ខូចខាត​យ៉ាងដំណំ​ផង​ដែរ​ ។   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត