ព្រៃផ្សៃ​ម្ល៉េះ ! រំលោភ​រួច​សម្លាប់​​ទាំង​អាក្រាត

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ទាំង​អា​ក្រាយ​កាយ​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦ នៅ​កណ្ដាល​ចម្ការ​ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

មន្ត្រី​នគរបាល​ស្រុក​កែវ​សីមា​កំពុង​តាមដាន​លើ​ករណី​ខាងលើ​បាន​បញ្ជាក់​ថា សព​ស្ត្រី​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ ក្រែ​ត ស្រី​មុំ អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ស្រុក​កំណើត​ភូមិ​ថ្ម​ហាល ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ មុខរបរ​កសិករ បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ ពេល​ទៅ​ចម្ការ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ពេល​ពិនិត្យ​សាកសព​ថា បានឃើញ​សាកសព​ស្រាតខោ​ដល់​ក្រោម​ជង្គង់​សើយ​អាវ​ឡើង​លើ និង​មាន​សភាព​ហើម​ឡើង​ស្អុយ​ ហើយ​បាន​ធ្វើ​ការ​​សន្និដ្ឋាន​បឋម​ថា ជា​ករណី​រំលោភ​សម្លាប់ ។

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជន​ដៃដល់ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕