រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

អ្នកប្រហែលជាមិនដឹងទេថា អាចមានបាតុភូត ឬរឿងចម្លែកបែបនេះកើតមាននៅលើផែនដី ដូចនេះ សូមអ្នកធ្វើដំណើរជាមួយយើង ដើម្បីទៅមើលឲ្យឃើញវានឹងភ្នែក ព្រោះថា វាពិតជាចម្លែក និងប្លែកភ្នែក ។ តោះមកមើលទាំងអស់គ្នាថា វាជាអ្វីខ្លះ ៖

១. ការធ្វើចំណាកស្រុករបស់ក្ដាមក្រហមនៅអូស្ត្រាលី
កោះ Christmas ប្រទេសអូស្ត្រាលី គឺជាតំបន់ដែលមានការធ្វើចំណាកស្រុករបស់ក្ដាមក្រហមដ៏ច្រើន ត្បិតថានៅអំឡុងខែ តុលា និងវិច្ឆិកា អ្នកនឹងអាចឃើញក្ដាមក្រហមដ៏ច្រើនទាំងនេះធ្វើដំណើរចាកចេញពីក្នុងព្រៃ (ដូចក្នុងរូបភាព) សំដៅទៅកាន់សមុទ្រ ដើម្បីបង្កកំណើត និងបញ្ចេញពងរបស់ពួកវា ។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

២. បឹង Retba ដែលមានពណ៌ស៊ីជម្ពូ
បឹងនេះមានទីតាំងស្ថិតនៅក្នុងប្រទេស សេណេហ្គាល់ ដែលវាក្លាយជាមានពណ៌ស៊ីជម្ពូ ដោយសារតែវារិជាតនៅក្នុងបឹង ដូចជា សារាយ ផ្កាថ្ម ជាដើម ទទួលយកកម្ដៅថ្ងៃ។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

៣. ដើម Happy Valley
ដើមឈើមួយដើមនេះ ស្ថិតនៅឯទីលានប្រណាំងសេះ Happy Valley ទីក្រុង ហុងកុង ដែលលក្ខណៈចម្លែករបស់វា គឺឫសរបស់វាដុះនៅពីលើឥដ្ឋ ព្រមទាំងមានរូបរាងតាមគំរូឥដ្ឋដែលរៀបទៀតផង ដូចដែលបានក្នុងក្នុងរូប។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

៤. ដុំថ្មធំៗ នៅMoeraki
ដុំថ្មទាំងនេះ មានទំហំធំៗ ហើយស្ថិតនៅជាក្រុមៗ ដែលកើតឡើងដោយសារទឹករលកច្រោះ។ អ្នកអាចឃើញវា នៅក្នុងប្រទេស ញូហ្សឺឡែន ។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

៥. បឹងដែលមានសណ្ឋានដូចស្នាមអុចៗ
តាមរូបភាព ឃើញថា វាមានសណ្ឋានដូចជាស្នាមអុចៗពេញទាំងផ្ទៃបឹង ដែលតាមពិតទៅ វាកើតឡើងដោយសារតែ ការរំហួត ហើយបន្សល់ទុកនៅជាតិខនិជ ដែលកក ហើយមានសណ្ឋានបែបនេះ។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

 

៦. ដើម Eucalyptus ដែលមានពណ៌ដូចឥន្ទធនូ
ដើមឈើប្រភេទនេះ ដុះឡើងមានពណ៌បែបនេះពីធម្មជាតិ ហើយដែលវាស្ថិតនៅអឌ្ឍគោលខាងជើង ។វាមានទំហំចាប់ពីfeet ដល់ ២០០feet ហើយគេប្រើវាសម្រាប់ធ្វើក្រដាស ។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

៧. ល្អាងអំពិលអំពែក Waitomo
អ្នកអាចជិះទូកកម្សាន្តនៅក្នុងល្អាងដ៏អស្ចារ្យនេះបាន ហើយអ្នកនឹងអាចឃើញ ប្រភេទអំពិលអំពែកដែលមានឈ្មោះថា Arachnocampa luminosa ដែលអំពិលអំពែកប្រភេទនេះ មានតែនៅក្នុងប្រទេស ញូហ្សឺឡែន ប៉ុណ្ណោះ។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

៨. ទឹករលកមានពន្លឺ
បាតុភូតដ៏អស្ចារ្យនេះកើតមាននៅ San diego, Taiwan និងកន្លែងជាច្រើនទៀត ដែលវាកើតឡើងដោយសាររលកសមុទ្របោកនាំនូវពួកប្រភេទប្លង់តុងដែលរស់នៅក្នុងសមុទ្រមកលើគោក។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

៩.បឹង Natron
បឹងនេះមានជាតិអំបិលខ្លាំង ព្រមទាំងកម្រិត pH (កម្រិតអាស៊ីត) ខ្ពស់ ដែលអាចធ្វើឲ្យរលួយស្បែក និងភ្នែករបស់សត្វដែលមិនមែនរស់នៅទីនោះបាន ។ វាស្ថិតនៅភាគខាងជើងប្រទេស តង់ហ្សានី ។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​១០. ទ្វារទៅកាន់ឋាននរក (Door to Hell)

វាជាវាលឧស្ម័នធម្មជាតិមួយនៅ Derwezeប្រទេស Turkemistan ។ វាលឧស្ម័ននេះបញ្ចេញក្លិនស្ពាន់ធ័រខ្លាំង ។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​
 

  • រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កំសាន្ត
Tags: