អុញ​មិច​ចឹង​ ! លឹ​ដំណឹង​ថា​កីឡាករ​ Real Madrid មួយ​ចំនួន​កំពុង​អន់​ចិត្ត​ជាមួយ​ Gareth Bale

ប្រិយមិត្តប្រហែលសង្កេតឃើញហើយថានៅរយៈប្រមាណជាមួយឆ្នាំចុងក្រោយកីឡាករ Gareth Bale បានចាប់ផ្ដើមបង្ហាញទម្រង់លេងរបស់ខ្លួនយ៉ាងល្អទាំងក្នុងក្លឹប Real Madrid និង ជម្រើសជាតិវែលផងដែរ ។

ហើយទន្ទឹមនឹងការបង្ហាញទម្រង់លេងល្អបែបនេះធ្វើឲ្យក្លឹប Real Madrid មានគម្រោងក្នុងការបន្តកុងត្រាជាមួយ Gareth Bale ផងដែរ តាមការឲ្យដឹងពីប្រភពសារព័ត៌មាន Sport របស់អេស្ប៉ាញអះអាងក្នុងការចចារកុងត្រាថ្មីកីឡាករ Gareth Bale បានទាមទារប្រាក់កម្រៃប្រមាណ១៧លានអឺរ៉ូ ។

អុញ​មិច​ចឹង​ ! លឹ​ដំណឹង​ថា​កីឡាករ​ Real Madrid មួយ​ចំនួន​កំពុង​អន់​ចិត្ត​ជាមួយ​ Gareth Bale

ប៉ុន្តែតាមប្រភពដដែលបានឲ្យដឹងថាទាមទារប្រាក់កម្រៃរបស់ Bale គឺជាទូទៅអាចលើសកីឡាករ Real Madrid មួយចំនួនដល់ទៅ២ដងឯណោះ ដែលធ្វើឲ្យពួកគេមិនសូវជាសប្បាយចិត្តប៉ុន្មានទេ ខណៈពួកគេលើកឡើងថា Bale មិនទាន់ក្លាយជាកីឡាករដ៏សំខាន់ខ្លាំងរបស់ Real Madrid នៅឡើយទេ ដោយគេរកបានត្រឹម៦០គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន១២៥ប្រកួត ។

ប្រភព ៖

  • អុញ​មិច​ចឹង​ ! លឹ​ដំណឹង​ថា​កីឡាករ​ Real Madrid មួយ​ចំនួន​កំពុង​អន់​ចិត្ត​ជាមួយ​ Gareth Bale已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ចំនេះដឹង
Tags: