ទី​បំផុត​iPhone SE ​​បង្ហាញ​ខ្លួន​ហើយ​ជា​មួយ​លក្ខណៈ​សម្បត្តិ​យ៉ាង​សម្បើម

ទី​បំផុត​ពាក្យ​ចចាមអារ៉ាម​​អំពី​iPhone SE ត្រូវ​បាន​បញ្ចប់​កាល​ពី​យប់​មិញ ​បន្ទាប់​ពី​វា​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ។ ហើយ​វា​ក៏​មាន​ចំណុច​ពិសេស​មួយ​ចំនួន​គួរ​អោយ​ចាប់​អារម្មណ៍​ខ្លាំង​តែ​ម្ដង​:

​ការ​​ឌីស្សាញ​រូបរាង​និង​ជម្រើស​ពណ៌

​​​
iPhone SE​ មាន​រូប​​ដូច​គ្នា​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហ្នឹង​iPhone 5s និង​iPhone 5 ដែរ​ពោល​Apple មិន​បាន​រចនា​វា​ឡើង​អោយ​មាន​ជ្រុង​គែម​រាង​កោង​ដូច​iPhone 6 និង​iPhone 6s នោះ​ឡើយ។ចំណែក​ឯ​ការ​ឌីស្សាញ​ចំណុច​ដទៃ​ទៀត​វា​ក៏​ស្ទើរ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​ហ្នឹង​iPhone 5s ដែរ។​Powerប៊ូតុង​ស្ថិត​នៅ​ខាង​លើ​មិន​ដូច​iPhone 6 ដែល​ស្ថិត​នៅ​គែម​ខាង​ស្ដាំ​ឡើយ។​ប៉ុន្តែ​iPhone SE មាន​កម្រិត​Resolusion 1334 x 750 ដូច​គ្នា​ទៅ​ហ្នឹង​iPhone 6 និង​6s ដែរ។

បើ​តាម​ការ​អោយ​ដឹង​iPhone SE មាន​បួន​ពណ៌​សម្រាប់​ជ្រើស​រើស​ដោយ​វា​បាន​បន្ថែម​ជម្រើស​ពណ៌​ផ្កាឈូក​ទឹក​មាស​(ROSE GOLD)​ទៅ​លើ​ជម្រើស​មាន​ស្រាប់​ផង​ដែរ។​​​

បន្ទះ​ឈីប និង​ថាមពល​ថ្ម​​

បើ​ទោះ​ជា​មាន​រូប​រាង​ខាង​ក្រៅ​ដូច​iPhone 5sពិត​មែន​ប៉ុន្តែ​វា​ត្រូវ​បាន​បំពាក់​មក​ជា​មួយ​បន្ទះ​ឈីប​A9 ដូច​គ្នា​ទៅ​ហ្នឹង​iPhone 6s និង​iPhone 6s Plus ដែរ។​ចំណែក​RAM របស់​វា​បើ​ទោះ​ជា​បំពាក់​មក​ត្រឹម​តែ​ទំហំ​1 GB ក្ដី​ក៏​វា​ដំណើរ​ការ​បាន​រហ័ស​ជាង​iPhone 5s​ពីរ​ដង​ឯណោះ ចំណែក​CPUក៏​​បំពេញ​មុខ​ងារ​បាន​រលូន​ជាង​មុន​៣​ដង​ផង​ដែរ។ចំណែក​ថាមពល​ថ្ម​របស់​វា​នឹង​កាន់​បាន​១៣​ម៉ោង​ពោល​គឺ​យូរ​ជាង​iPhone 5s ៣​ម៉ោង​។​​

SEក៏​បាន​បំពាក់​មុខ​ងារ​Hey Siri ថ្មី​ដែល​ដូច​ទៅ​ហ្នឹង​iPhone 6s ផង​ដែរ​ដែល​មុខ​ងារ​នេះ​ពិត​ជា​ពិសេស​មែន​ទែន​ហើយ​ខេមបូមេក​ក៏​ធ្លាប់​បាន​បង្ហាញ​រួច​ម្ដង​ហើយ។បន្ថែម​លើស​ពី​នេះ​វា​ក៏​មាន​មុខ​ងារ​Apple Pay ផង​ដែរ។​​​​

កាមេរ៉ា

កាមេរ៉ា​ជា​ចំណុច​ខ្លាំង​និង​ទាក់​ទាញ​របស់​SE ដោយ​សារ​តែ​វា​បំពាក់​មក​ជាមួយ​កាមេរ៉ា​ទំហំ​12 MP ដូច​នៅ​លើ​iPhone 6sដែរ។​ក្រៅ​ពី​នេះ​វា​នៅ​អាច​ថត​វីដេអូ​កម្រិត​4K រួម​ជាមួយ​Slow motion កម្រិត​240 fps ​មុខងារ​Live Photoផង​ដែរ។
ចំណែក​កាមេរ៉ា​ខាង​មុខ​របស់​iPhone SE ក៏​បំពាក់​មុខ​ងារ​Retina Flash ដើម្បី​ថត​រូប​នៅ​ទី​ងងឹត​បានល្អ​ជាង​មុន​ដែល​ដូច​ទៅ​ហ្នឹង​6s ដែរ។
​តម្លៃ​និង​ថ្ងៃ​ចេញ​លក់

iPhone SE នឹង​មាន​តម្លៃ​ចាប់​ពី​៣៩៩​ដុល្លារ​សម្រាប់​ម៉ូដែល​16 GB និង​499 ដុល្លារ​សម្រាប់​ម៉ូដែល​64 GB ដែល​នេះ​ប្រហែល​ជា​តម្លៃ​ជាប់​​កិច្ច​សន្យា​នៅ ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ហើយ​យើង​ក៏​ទាយ​ដឹង​ហើយ​ថា​វា​នឹង​មាន​តម្លៃ​ខ្ពស់​ជាង​នេះ​នៅ​ក្នុង​ទី​ផ្សារ​ស្រុក​យើង​។​

ចំពោះ​iPhone SE អាច​កក់​ទុក​មុន​នៅ​ថ្ងៃ​ទី​២៤​នេះ​ហើយ​ចេញ​លក់​នៅ​ថ្ងៃ​ទី​៣០​តែ​ម្ដង​ ដូច្នេះ​ជឿ​ថា​វា​មិន​យូរ​ទេ​​នឹង​មាន​វត្តមាន​នៅ​​ប្រទេស​យើង​ដែរ​មិន​ខាន៕
​​​​

Source:

  • ទី​បំផុត​iPhone SE ​​បង្ហាញ​ខ្លួន​ហើយ​ជា​មួយ​លក្ខណៈ​សម្បត្តិ​យ៉ាង​សម្បើម已关闭评论
  • 26 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: