អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​ភ្ជុំបិណ្ឌ​ថយចុះ​៣០​ភាគរយ​ និពន្ធដោយ : ថ្មីៗ       October-03-2016, 1:35 pm         199

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​ភ្ជុំបិណ្ឌ​ថយចុះ​៣០​ភាគរយ​​ក្នុង​រយៈពេល​៤​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​រាប់​ចាប់ពី​ថ្ងៃទី​២៩ ខែកញ្ញា ដល់​ថ្ងៃទី​២ ខែតុលា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​៦៦​លើក នៅ​ទូទាំងប្រទេស​។ ចំនួន​នេះ ថយចុះ​ចំនួន​១៦​លើក ស្មើនឹង​២០​ភាគរយ ធៀប​នឹង​រយៈពេល​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ​២០១៥ ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។

បើតាម​របាយការណ៍​ដ​ដែល គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦៦​លើក បាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន​២៦​នាក់ ថយចុះ​ចំនួន​១១​នាក់ ស្នើ​នឹង​៣០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។ ដោយឡែក​អ្នករបួសធ្ងន់​មាន​ចំនួន​៨៦​នាក់ ថយចុះ​៣៣​ភាគរយ និង​អ្នក​របួសស្រាល​ចំនួន​៥២​នាក់ ថយចុះ​២៨​ភាគរយ​។ រីឯ​យានយន្ត​ដែល​ខូចខាត​ក្នុង​គ្រោះថ្នាក់​ខាងលើ​មាន​សរុប​ចំនួន​១០៧​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន​៧៩​គ្រឿង រថយន្ត​ធុន​តូច ២៤​គ្រឿង រថយន្ត​ធុន​ធំ​៤​គ្រឿង និង​យាន​ផ្សេងៗ​ចំនួន​៣​គ្រឿង​។ ខេត្ត​ក្រុង​ដែល​កើតមាន​គ្រោះថ្នាក់​ច្រើនជាងគេ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង កំពត តាកែវ ព្រះវិហារ ភ្នំពេញ និង​ខេត្តកណ្តាល​។ នេះ​បើតាម​របាយការណ៍​ដដែល​៕