ប៉ូលិស​ឃាត់ខ្លួន​២​នាក់ ករណី​គ្រឿងញៀន​

ខេត្តកំពង់ឆ្នាំង ៖កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១០និង៣០នាទី នគរបាលក្រុងកំពង់ឆ្នាំងសហការជាមួយកំលាំងការិយាល័យជំនាញចុះបង្ក្រាបករណីចែក ចាយនឹងប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះឈ្មោះ ហោ ស្រីរ័ត្ន ភេទស្រី នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង លទ្ធផលឃាត់ខ្លួនជនសង្ស័យ ២នាក់ ប្តីប្រពន្ធ ៖ ១-ជា សាពួន ភេទ ប្រុស អាយុ ៣៤ ឆ្នាំស្នាក់នៅមិនពិតប្រាកដ(ត្រូវជាប្តី)។ ២-ហោ ចាន់ឌី ភេទស្រី អាយុ ៣៤ ឆ្នាំទីលំនៅមិនពិតប្រាកដ(ប្រពន្ធ) ។
ដកហូតវត្ថុតាង ៖
~ថ្នាំម្សៅពណ៍ស ៣ កញ្ចប់
~ទូរស័ព្ទ ៣គ្រឿង
~លុយខ្មែរ ២៥០០០ រៀល   ៕
ប៉ូលិស​ឃាត់ខ្លួន​២​នាក់ ករណី​គ្រឿងញៀន​