បុរស​ម្នាក់​សំរេចចិត្ត​ចង ក ធ្វើអត្តឃាត​បណ្តាលឱ្យ​ស្លាប់

កំពង់ស្ពឺ ៖ ហេតុការណ៍នេះកើតឡើងចន្លោះម៉ោង១ ទៅម៉ោង០៤នាទីរសៀលថ្ងៃទី០២ តុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិអូររំចេក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះឈិន ពុទ្ធី អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។ លោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ក្រោយសាកសួរទៅលើស្ត្រីជាប្រពន្ធបានឱ្យដឹងថា មុនពេលកើតហេតុ គាត់និងប្តីបានទាស់សំដីគ្នាតិចតួច មិនមានអ្វីធុំដុំអ្វីនោះទេ ។ ក្រោយប្រកែកគ្នា២ ទៅ៣ម៉ាត់ គាត់ក៏ចុះពីលើផ្ទះ មកធ្វើកិច្ចការនៅខាងក្រោមជាធម្មតា ។ ក្រោយមក គាត់ក៏ឡើងទៅលើផ្ទះវិញ ស្រាប់តែប្រទះឃើញប្តីរបស់ខ្លួនបានយកខ្សែនីឡុងខ្មៅចង.កសម្លាប់ខ្លួនឯងស្លាប់បាត់ទៅហើយ ដែលរូបគាត់មិនអស់ចិត្តដែលប្តីធ្វើបែបនេះសោះ  ៕

បុរស​ម្នាក់​សំរេចចិត្ត​ចង ក ធ្វើអត្តឃាត​បណ្តាលឱ្យ​ស្លាប់