ប្រទះ​ឃើញ​ម្នាក់ៗ​សាកសព​បុរស​ម្នាក់ ក្នុង​ប្រឡាយ​ទឹកស្អុយ​

ភ្នំពេញ ៖  កាលពីវេលាម៉ោង០៥ និង៣០នាទីព្រឹកថ្ងៃទី០៣ តុលា ២០១៦ ស្ថិតពីផ្លូវលំចម្ងាយ៣០ម៉ែត្រ ក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃ.ស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សាកសពបុរសខាងលើឈ្មោះយឹម ម៉េង អាយុ៤៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅសង្កាត់ព្រៃ.ស ខណ្ឌដង្កោ អាចទើបនឹងស្លាប់ ព្រោះមិនទាន់ធុំក្លិននោះទេ ។ បើតាមការពិនិត្យលើខ្លួនសាកសព គឺស្លាប់ក្នុងសភាពត្រូវគេយកខ្សែចងមាត់ និងរឹត.ក ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងបើកស្រាវជ្រាវជាបន្ទាន់ ដើម្បីកំណត់ថា បណ្តាលមកពីអ្វី ។ បច្ចុប្បន្ន សាកសពបុរខាងលើ ត្រូវគេបញ្ជូនទៅតម្កល់នៅវត្តប្ញស្សីសាញ់ ដើម្បីរង់ចាំសាចញាតិ ៕
ប្រទះ​ឃើញ​ម្នាក់ៗ​សាកសព​បុរស​ម្នាក់ ក្នុង​ប្រឡាយ​ទឹកស្អុយ​