អគ្គិភ័យ​ឆេះ​ផ្ទះ​មន្ដ្រី គ​.​ជ​.​ប នៅ​ក្បែ​វត្ត​សំរោង​អណ្ដែត

(ភ្នំពេញ)៖ នាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ ដោយសារតែមានការអន្ដរាគមន៍ទាន់ពេលពីសមត្ថកិច្ច រីឯការខូតខាតបន្ដិចបន្តួចតែប៉ុណ្ណោះ នៅក្នុងផ្ទះបាយ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ទេព សារ៉ាត់ ភេទស្រី មុខរបរ មន្ដ្រីគ.ជ.ប ហើយមូលហេតុនៃការឆេះនេះ បណ្ដាលមកពីម្ចាស់ផ្ទះបានដាក់កម្ដៅម្ហូប នៅក្នុងផ្ទះបាយ រួចក៏ចេញទៅធ្វើការ ដោយភ្លេចបិទហ្គាស ទើបបណ្ដាលឲ្យផ្ទុះឆ្នាំងសម្ល ឆាបឆេះតែម្ដង។ មន្ដ្រីដដែល បន្ថែមថា ទំហំនៃការខូចខាត មានតែបន្ដិចបន្តួចប៉ុណ្ណោះ នៅក្នុងផ្ទះបាយ ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់មួយគ្រឿងក៏រលត់វិញ៕

អគ្គិភ័យ​ឆេះ​ផ្ទះ​មន្ដ្រី គ​.​ជ​.​ប នៅ​ក្បែ​វត្ត​សំរោង​អណ្ដែត