យុវជន​ម្នាក់​ជនជាតិ​ព្នង​ម្នាក់ អិល​ជើង​ធ្លាក់​ស្លាប់ នៅ​ទឹកជ្រោះ​ប៊ូ​ស្រា​

មណ្ឌលគិរី៖នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះថា ករណីស្លាប់នេះ គឺយុវជនរងគ្រោះ បានយកម៉ូតូ មកលាងនៅទឹកជ្រោះផ្នែកខាងលើ នៅវេលាម៉ោងប្រមាណជា៤រសៀលថ្ងៃទី២ ខែតុលា ដោយកំលាំងទឹកហូរខ្លាំង ក៏រអិលជើងធ្លាក់ពីលើទឹកជ្រោះកំពស់ជាង១០ម៉ែត្រធ្លាក់ចូលទឹកជ្រោះ បណ្តាលឲ្យទឹកកួចបោកផ្ទប់ និងផ្ទាំងថ្មក្រុមគ្រួសារ និងសមត្ថកិច្ចនាំគ្នារាវរកមិនឃើញនោះឡើយ។
សពរបស់យុវជរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចរកឃើញហើយ គឺស្លាប់បាត់បង់ជីវិត ហើយសពយុវជនខាងលើនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ឈ្មោះ ប៉េត ប្លេតភេទ ប្រុសអាយុ១៨ ឆ្នាំជនជាតិ ព្នង រស់នៅ ភូមិប៊ូស្រា ឃុំប៊ូស្រាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មូលហេតុ លាងម៉តូ រអឹលជើងធ្លាក់។
សូមជម្រាបថា រមណីដ្ឋានទឹកជ្រោះប៊ូស្រា ត្រូវបានមហជនធ្វើការរិះគន់ចំៗមកលើ ក្រុមហ៊ុន ដែលបានមកវិននិយោគនៅទីនេះថា មានការហ្វេសប្រហែសខ្លាំងគ្នានរបាំង សំរាប់បិទបាំង ឬផ្លាកសញ្ញាដើម្បីការពារសន្តិសុខ ដល់ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណ៍ ឲ្យបានត្រឹមត្រូវនោះឡើយ។
គ្រោះថ្នាក់ស្លាប់មនុស្សរមណីដ្ឋានទឹកជ្រោះប៊ូស្រានេះ គួរតែប្រធានអង្គភាពនៃមន្ទីទេសចរខេត្តមេត្តា ជួយធ្វើការណែនាំយ៉ាងយកចិត្តទុកដាក់ ជុំរុញដល់ក្រុមហ៊ុនហ៊ុនវិនិយោគនៅទីនោះឲ្យធ្វើការអភិវឌ្ឍន៍វិនិយោគប្រកប ដោយលក្ខណៈបច្ចេកទេស ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍៕

យុវជន​ម្នាក់​ជនជាតិ​ព្នង​ម្នាក់ អិល​ជើង​ធ្លាក់​ស្លាប់ នៅ​ទឹកជ្រោះ​ប៊ូ​ស្រា​