ត់ពន្ធ​គ្រាប់រំសេវ​សម្រាប់​ធ្វើ​សឹក​សង្គ្រាម ត្រូវ​ថៃ​ចាប់បាន​នៅ​ជិត​ព្រំដែន​ភូមា​ ​

រប្រទេសថៃ ៖ អាវុធគ្រាប់រំសេវ និងគ្រាប់បែកដៃជិត ២០០គ្រាប់ ត្រូវបានសមត្ថកិច្ចថៃធ្វើការឡោមព័ទ្ធ ព្រមទាំងបានធ្វើការដកហូតយកមករក្សាទុក នៅចំណុចតំបន់ចុងកាត់មាត់ញកមួយកន្លែង ខណៈដែលដឹងថាមានជនមិនស្គាល់មុខបាននាំយកគ្រាប់រំសេវទាំងនេះទៅលាក់ទុកនៅទីនោះដើម្បីឆ្លងដែនទៅលក់អោយប្រទេសភូមាដើម្បីធ្វើសឹកសង្គ្រាមជាមួយនឹងប្រទេសថៃវិញ ។ តាមការអោយដឹងពីក្រុមតម្រួតថៃបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៦ ទៅលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៣ខ្នងដែលស្ថិតនៅក្នុងតំបន់ចុងកាត់មាត់ញកមួយកន្លែង ក្បែជើងភ្នំ ក្នុងភូមិ២ ឃុំម៉ែកុ ស្រុកម៉ែសត ខេត្តតាក ប្រទេសថៃ ជាប់នឹងខ្សែបន្ទាត់ព្រំដែនថៃ ភូមា ។បន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍យ៉ាងច្បាស់រួចមក កំលាំងនៃអធិការដ្ឋានតម្រួតស្រុកម៉ែសត បានធ្វើការសហការជាមួយក្រុមយោធាផ្នែកប្រឆាំងបទល្មើសក្នុងខេត្តតាកបានចុះទៅកាន់ទីតាំងខាងលើដោយនៅពេលនោះដែរគឺគ្មានមនុស្សនៅម្នាក់ឡើយដោយគ្រាន់តែសមត្ថកិច្ចបានប្រទះឃើញមានរណ្តៅដីទើបនឹងជីកថ្មីៗ ដែលពួកគេបម្រុងនឹងកប់លាក់ទុកអាវុធនិងគ្រាប់រំសេវទាំងនេះជាបណ្តោះអាសន្នក្នុងការរត់ពន្ធទៅកាន់ប្រទេសភូមា ។
នៅក្បែមាត់រណ្តៅនោះដែរ សមត្ថកិច្ចបានពិនិត្យឃើញមានការ៉ុងជីមួយចំនួនដោយក្នុងនោះមានអាវុធខ្នាត២២ មួយដើម រួមទាំងគ្រាប់ថ្មីៗផង ក្រៅពីនេះក៏នៅមានគ្រាប់បែកដៃប្រភេទ M៦៧ ចំនួនប្រមាណជាង១០០គ្រាប់ គ្រាប់បែកដៃប្រភេទ M៧៩ ចំនួន៥១គ្រាប់សរុបគ្រាប់ទាំងអស់នេះមានចំនួន ជិត២០០ គ្រាប់ ព្រមទាំងខោ អាវប៉ារ៉ាសម្រាប់ដើរព្រៃមួយចំនួនផង ។
នៅពេលនេះដែរ កំលាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីតាមរកមុខសញ្ញារត់ពន្ធអាវុធទាំងនេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រមទាំងអាចបង្កអោយមានភាពចលាចលនៅក្នុងប្រទេសថៃផងដែរ៕
ត់ពន្ធ​គ្រាប់រំសេវ​សម្រាប់​ធ្វើ​សឹក​សង្គ្រាម ត្រូវ​ថៃ​ចាប់បាន​នៅ​ជិត​ព្រំដែន​ភូមា​ ​