រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៦

រូបភាពជុំវិញពិភពលោកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ មកពីប្រទេសអេស្ប៉ាញ អេត្យូពី អ៊ីស្រាអែល អាស៊ែបៃហ្សង់ លីប៊ី ឥណ្ឌា ហុងគ្រី កាណាដា ម៉ាសេដ្ឋាន វៀតណាម និងសហរដ្ឋអាមេរិក។

រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៦

Loading...

សមាជិកនៃក្រុម Colla Vella dels Xiquets de Valls រួមគ្នាបង្កើតកំផែងមនុស្សមួយក្នុងពេលប្រកួតការបង្កើតកំផែងមនុស្សលើកទី២៦ នៅក្នុងក្រុង Tarragona ប្រទេសអេស្ប៉ាញ។
រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៦កុលសម្ព័ន្ធ Suri ជាក្រុមជនជាតិភាគតិច Nilotic ដែលធ្វើបំផ្លាស់ទីនៅក្នុងតំបន់ Omo Valley ភាគខាងត្បូងនៃប្រទេសអេត្យូពី។ ការកសាងទំបន់ Gibe III ដែលជារោងចក្រវារីអគ្គិសនីធំបំផុតទី៣នៅអាហ្វ្រិក និងតំបន់ដ៏ធំនៃចម្ការស្ករ និងកប្បាស និងរោងចក្រជាច្រើននៅតាមទន្លេ Omo កំពុងតែប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរបស់កុលសម្ព័ន្ធដែលរស់នៅតំបន់ Omo Valley ដែលពឹងផ្អែកលើទន្លេនេះដើម្បីជីវភាពរបស់ពួកគេ។

រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៦កម្មករថៃម្នាក់ដើរនៅលើខ្សែមួយ នៅពេលគាត់ពង្រាយសំណាញ់នៅពីលើផ្ទះបៃតង នៅក្នុងតំបន់ Nir Etzion ក្បែរក្រុង Haifa ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។

រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៦សម្តេចប៉ាប Francis យាងទស្សនាវិមាន Shadhidlar Hiyabani Monument to the Fallen Heroes នៅក្នុងក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។

រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៦
កងកម្លាំងលីប៊ីដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិដើរកាត់អគារបែកបាក់ក្នុងពេលប្រយុទ្ធជាមួយនឹងយុទ្ធជនរដ្ឋឥស្លាម នៅក្នុងក្រុង Sirte ប្រទេសលីប៊ី។

រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៦អ្នកនេសាទម្នាក់ដើរនៅលើឆ្នេរខ្សាច់នៃសមុទ្រអារ៉ាប់ ដែលមានសុទ្ធតែថង់ផ្លាស្ទិក និងសំរាមផ្សេងទៀត នៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។

រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៦បុរសម្នាក់កាន់បដារូបលោក Viktor Orban ដែលជានាយករដ្ឋមន្រ្តីហុងគ្រី និងមានសរសេរថា «តើខ្ញុំបានធ្វើអ្វីទៀតហើយ» ក្នុងពេលបាតុកម្មមួយធ្វើឡើងដោយគណបក្សប្រឆាំងនឹងគោលនយោបាយរបស់លោក Orban អំពីជនទេសន្តរប្រវេសន៍នៅក្នុងក្រុងប៊ុយដាប៉ែស (Budapest) ប្រទេសហុងគ្រី។ ពលរដ្ឋហុងគ្រីធ្វើការបោះឆ្នោតក្នុងប្រជាមតិមួយដែលលោកនាយករដ្ឋមន្រ្តីសង្ឃឹមថា នឹងធ្វើឲ្យរដ្ឋាភិបាលរបស់លោកមានការគាំទ្រខ្លាំងជាងមុនសម្រាប់ធ្វើការប្រឆាំងនឹងផែនការនាពេលអនាគត របស់សហភាពអឺរ៉ុបក្នុងការដោះស្រាយវិបត្តិជនភៀសខ្លួននៅក្នុងប្រទេសសមាជិក។

រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៦កុមារ Daniel Bachman (រូបស្តាំ) ដែលបានថ្វាយផ្កែដល់ក្រុមគ្រួសាររាជវង្ស ព្យាយាមទះដៃជាមួយនឹងព្រះអង្គម្ចាស់ Prince George (រូបឆ្វេង) ខណៈដែលព្រះអង្គម្ចាស់ Prince William ទតពួកគេ នៅពេលដែលព្រះអង្គរៀបនឹងយាងឡើងយន្តហោះដែលអាចចត ឬឈប់លើទឹកបាន សម្រាប់ព្រះរាជទស្សនកិច្ចផ្លូវការរបស់ទ្រង់ពីប្រទេសកាណាដា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។

រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៦កម្មករប្រមូលត្រីងាប់ ដែលអណ្តែតទឹក នៅក្នុងបឹងទឹកស្អុយ West Lake ក្នុងក្រុងហាណូយ ប្រទេសវៀតណាម។

រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៦អ្នកលេងសៀករបស់ក្រុម Compagnie des Quidams សម្តែងក្នុងព្រឹត្តិការណ៍ «រាត្រីស្រមោលស» បែបវប្បធម៌មួយនៅក្នុងក្រុងស្កុបជេ (Skopje) ប្រទេសម៉ាសេដ្ឋាន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។

រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៦អ្នកគាំទ្រដល់ក្រុមអឺរ៉ុបមើលការប្រកួតវាយកូនគោល រវាងក្រុមរបស់អឺរ៉ុប និងក្រុមរបស់អាមេរិក នៅទីលានវាយកូនគោលជាតិ Hazeltine នៅក្នុងក្រុង Chaska រដ្ឋ Minnesota ក្នុងពេលប្រកួតRyder Cup សម្រាប់ឆ្នាំ២០១៦ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។

ប្រភព៖ VOA