ចុះសំណាងអីក៏សំណាងម្ល៉េះ!! ត្រូវឆ្នោត២លើកចំសុទ្ធតែ«កៅឪ» លានដុល្លារៗហ្មង និងផ្សងអស់ត្រឹម១៥ដុល្លាទៀត!!!

មនុស្សជាច្រើនដែលចូលចិត្តលេងចាក់ឆ្នោតផ្សងសំណាង តែងអន្ទះសារចង់ឈ្នះ«មហារង្វាន់ធំ» បែបនេះ ដែលយ៉ាងហោចណាស់ ក៏បានម្តងក្នុង១ឆាកជីវិតដែរ, ប៉ុន្តែ បានត្រឹមកំប៉ិចកំប៉ុកអង្ករកំប៉ុង… ។ យ៉ាងណាមិញ សំរាប់បុរសម្នាក់នេះវិញ ដែលរស់នៅទីក្រុង Lakevill, រដ្ឋម៉ាសាជូសេត (អាមេរិក) ថ្មីៗនេះបានបង្ហាញលាភសំណាងរបស់គាត់ស្ទើរមិនគួរឲ្យជឿ ដោយគាត់ឈ្នះឆ្នោត ១ លានដុល្លារ ឯណោះ ហើយវាក៏មិនមែនជាលើកទី១ដែរ ពោលគឺគាត់ឈ្នះមហាសំណាងនេះ២លើក ក្នុងរយៈពេល២ឆ្នាំ ។

សូមបញ្ជាក់ថា Kevin បានឈ្នះរង្វាន់ ១លានដុល្លារ លើកទី២នេះ ពីគណៈកម្មាការឆ្នោត Massachussett ដោយគ្រាន់តែទិញសំបុត្រឆ្នោតតម្លៃ ៥ ដុល្លារ ។ ហើយនៅក្នុងខែមេសា ឆ្នាំ ២០១៤ គាត់ «ត្រូវចំកៅឪ» ជាមួយទឹកប្រាក់ស្រដៀងគ្នានេះ ដោយបានចំណាយលុយទិញសន្លឹកឆ្នោតតម្លៃ ១០ ដុល្លារ ។

Loading...

ក្រោយពីបានត្រូវឆ្នោតមហារង្វាន់ធំលើកទី២នេះ Kevin និយាយថា គាត់ខ្លួនឯងសឹងតែពុំអាចជឿនូវសំណាងរបស់គាត់នេះ ហើយគាត់នឹងបន្តទិញឆ្នោតទៀត ក្នុងក្តីសង្ឃឹមនឹងឈ្នះលើកក្រោយទៀត ។

យោងតាម State Lottery លោក Phillips គឺជាមនុស្សទី៣ដែលបានឈ្នះឆ្នោត២លើក នៅក្នុងរដ្ឋ Massachusetts ក្នុងឆ្នាំនេះ ៕