កីឡាករ Phil Jones អាចនឹងចូលរួមជាមួយ MAN UTD ឈុតធំវិញ ក្រោយជាពីរបួសជង្គង់

កីឡាករ Phil Jones មានវ័យ២៤ឆ្នាំ ជាខ្សែប្រយុទ្ធរបស់ក្លឹបបីសាចក្រហម Manchester United បានរងរបួសជង្គង់អំឡុងពេលហ្វឹកហាត់កាលពីដើមខែនេះ​ នឹងត្រលប់ចូលរួមជួយក្រុមឈុតធំសារជាថ្មីនៅសប្ដាហ៏ក្រោយ ។

Phil Jones

ក្រោយជាពីរបួសកជើង រូបគេក៏បានចូលលេងឲ្យក្រុមអាយុក្រោម២១ឆ្នាំ របស់បិសាចក្រហម ជាមួយនឹង Wayne Rooney ហើយបានទុកពេលឲ្យរូបគេបន្សាុំនឹងកម្លាំងរបស់ខ្លួនសារជាថ្មី ។ ទោះជាយ៉ាងណារបួសរបស់គេរហូតមកដល់ពេលនេះ គឺជាសឹងតែ១០០% ទៅហើយ នេះបើតាមគ្រូពេទ្យរាយការណ៏ ។

4776748

លោក Louis Van Gaal បាននិយាយថាកាលពីរដូវកាលមុនលោក Phil Jones បានអវត្ដមានសឹងតែពាក់កណ្ដាលរដូវកាល ក្រោយរងរបួសកជើង នៅដើមឆ្នាំនេះ ។

Jones

យ៉ាងណាក៏ដោយមកទល់អីឡូវនេះ លោក Jose Mourinho សម្លឹងមើលឃើញ Eric Bailly និង Daley Blind ដើម្បីរ៉ាប់រងតំបន់ការពារកណ្ដាល ខណៈ Valencia និង Shaw គឺស្ថិតក្នុងតំបន់ការពារស្លាប ដូច្នេះឳកាសក្នុងការជាប់ជម្រើសដំបូងរបស់អតីតកីឡាករជម្រើសជាតិអង់គ្លេស មានតិចតួចណាស់ ។

ប្រភពពី Dailymail

The post កីឡាករ Phil Jones អាចនឹងចូលរួមជាមួយ MAN UTD ឈុតធំវិញ ក្រោយជាពីរបួសជង្គង់ appeared first on CamboSport.

  • កីឡាករ Phil Jones អាចនឹងចូលរួមជាមួយ MAN UTD ឈុតធំវិញ ក្រោយជាពីរបួសជង្គង់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា