Kwan និងគូស្នេហ៍ដឹកដៃគ្នា ទៅធ្វើបុណ្យនៅវត្ត ប្រាថ្នាសុំជួបគ្នាជាគូជីវិត!

ថៃ៖ តារាសម្តែងស្រីដ៏ស្រស់ស្អាត ក្និកក្នក់ គួរឱ្យស្រឡាញ់នាង Kwan Usamanee ថ្មីៗនេះ បានដឹកដៃគូស្នេហ៍វ័យក្មេងរបស់ខ្លួន គឺបុរសសង្ហាសម្បូរស្នេហ៍លោក Pichaya ទៅធ្វើបុណ្យរួមគ្នានៅឯវត្តថាម៉ៃ ក្នុងខេត្តសមុទ្រសាខន (Samut Sakhon) ដែលជាវត្តលោក Bie KPN តារាសម្តែងប្រុសដ៏ល្បីមួយរូប បានបួសស្នាក់រៀនបំពេញធម៌នៅទីនោះផងដែរ។

នៅក្នុងនោះ អ្នកទាំងពីរ បានធ្វើបុណ្យរួមគ្នាជាច្រើនដូចជា ការព្រលែងត្រី ការថ្វាយសង្ឃទាន និងរួម អនុមោទនាជាមួយមួយព្រះសង្ឃ Bie KPN ជាដើម ដើម្បីកសាងកុសលផលបុណ្យ សម្រាប់ថ្ងៃខាងមុខ ហើយអ្នកទាំងពីរក៏ បានបន់ផ្សងសុំឱ្យជួបគ្នាជាគូ នៅក្នុងថ្ងៃអនាគតផងដែរ។

សម្រាប់សកម្មភាពគូស្នេហ៍មួយគូនេះ ត្រូវបានអ្នកគាំទ្រជាច្រើននាំគ្នាសរសើរ នៅក្នុងអ៊ិនស្តារក្រាម មិនដាច់ពីមាត់មួយទៅមាត់មួយថា ពួកគេទាំងពីរនាក់នេះ ពិតជាសាកសមជាគូនឹងគ្នាណាស់ ថែមទាំងនៅវ័យក្មេងទេ ប៉ុន្តែមានទឹកចិត្តសទ្ធា ជ្រះថ្លាបរិសុទ្ធគោរពបូជា នៅក្នុងសំណាក់សាសនាព្រះពុទ្ធថែមទៀតផង។

នេះអាចរាប់ចាត់ទុកថា គឺជាគំរូដ៏ល្អមួយដល់គូស្នេហ៍ដទៃៗទៀត នៅក្នុងប្រទេសថៃ ដែលកំពុងតែស្រឡាញ់គ្នា ឬបានស្រឡាញ់គ្នាជាប្តីប្រពន្ធហើយ ឱ្យចេះបបួលគ្នាទៅធ្វើបុណ្យសាងកុសល សុំសេចក្តីសុខ ជាអ្នកមានចិត្តល្អជ្រះថ្លា ចេះចូលវត្តវ៉ា ធ្វើបុណ្យដាក់ទាន តាំងពីខ្លួននៅក្មេងផង ឬទោះបីជាមានភារកិច្ច មមាញឹកត្រូវបំពេញជាច្រើនមុខយ៉ាងណាក្តី។

ជារឿយៗអ្នកទាំងពីរ តែងបង្ហាញពីស្នេហាផ្អែមល្ហែមជាមួយគ្នាជានិច្ច ហើយបច្ចុប្បន្ននេះពួកគេ ក៏បានធ្វើឱ្យអ្នកនៅលីវមួយចំនួនធំ ទាំងប្រុសទាំងស្រី លួចច្រណែនស្ទើរគ្រប់ៗគ្នា ដោយពួកគេចេះស្រឡាញ់គ្នាយ៉ាងនេះ។ ក្រោយពីមើលឃើញពីភាពផ្អែមល្អែមនេះ ក្រុមអ្នកគាំទ្រក៏មានភាពជឿជាក់ជាខ្លាំង និងមានអ្នកខ្លះសន្និដ្ឋានថា គូស្នេហ៍មួយគូនេះនឹងមានដំណឹងរៀបការឆាប់ៗ មិនចាញ់គូស្នេហ៍ផ្សេងៗទៀតនោះទេ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានផ្តល់ពាក្យ ជូនពរ ដោយស្មោះអស់ពីចិត្ដ តាមរយៈបណ្តាញសង្គម សូមឱ្យស្នេហារបស់ អ្នកទាំងពីរឆាប់ទទួលបាននូវភាពជោគជ័យសមតាមបំណងប្រាថ្នាគ្រប់ប្រការ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload